ព័ត៌មានជាតិ
ស្រុកវាលវែងនឹងមានសក្ដានុពលផ្នែកទេសចរណ៍ខ្លាំងក្នុងរយៈពេល៣ឆ្នាំទៀត
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៥ ដែលមានប្រវែង១៨២គ.មកាលពីឆ្នាំ ២០២០ និងកំពុងសាងសង់ផ្លូវជាតិលេខ១០ដែលមានប្រវែង ១៩៣ គ.ម អ្នកជំនាញផ្នែកអចលនទ្រព្យបានសម្ដែងនូវសុទិដ្ឋិនិយមចំពោះវិស័យទេសចរណ៍នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ច្រឹក សុខនីម ប្រធានសមាគមន៍អ្នកវាយតម្លៃ និងអចលនទ្រព្យកម្ពុជា មានប្រសាសន៍ថា៖ «ស្រុកវាលវែងអាចនឹងក្លាយជាតំបន់ទេសចរណ៍ប្រកបដោយសក្ដានុពល ក្នុងរយៈពេល២ទៅ៣ឆ្នាំទៀត បន្ទាប់ពីផ្លូវជាតិសំខាន់ៗត្រូវបាន សាងសង់រួច។រមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនកន្លែងនឹងត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាមួយនឹងភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកឆ្លងកាត់តាមស្រុកវាលវែង។»
លោក សុខនីម បានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តពោធិ៍សាត់បានស្គាល់នូវការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ជាពិសេសផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ទីរួមខេត្តពោធិ៍សាត់ទៅស្រុកវាលវែង ដល់ថ្មដា ច្រកព្រំដែនកម្ពុជា-ថៃ និងផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់ដោយតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ហើយឆ្ពោះទៅខេត្តកោះកុង។
ឯកឧត្តម អឹុង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់កាលពីពេលថ្មីៗនេះ បានធ្វើការអំពាវនាវដល់វិនិយោគិនជាតិ និងអន្តរជាតិមកបោះទុនវិនិយោគបន្ថែមទៀតលើតំបន់ទេសចរណ៍សំខាន់ៗជាច្រើនកន្លែងនៅខេត្តពោធិ៍សាត់។
ឯកឧត្តម អឹុង គឹមលាង មានប្រសាសន៍ថា៖ «ខេត្តពោធិ៍សាត់មានតំបន់ទេសចរណ៍ធម្មជាតិសរុបចំនួន៣៨កន្លែង ដែលក្នុងនោះយើងបានជ្រើសរើស១៨កន្លែងល្អជាងគេសម្រាប់ធ្វើការអភិវឌ្ឍន៍។ នៅឆ្នាំ២០២១នេះ យើងនឹងត្រៀមអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅឃុំអូសោម ស្រុកវាលវែងមុនគេ ពីព្រោះនៅទីនោះមានសក្ដានុពលទេសចរណ៍ខ្លាំងជាងគេ។»
អត្ថបទ៖ វ៉ាត វិន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល