Connect with us

វប្បធម៌ ជំនឿ

អាហារ​​ ៧មុខ ច្រើនដាក់លើតុក្នុងថ្ងៃចូល​ឆ្នាំ​ចិន ដែលគេជឿថា ជួយបង្កើន​លាភ​សំណាង​ពេញ​ឆ្នាំ

បានផុស

នៅ

បុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យដ៏សំខាន់សម្រាប់ប្រជាជនចិនជុំវិញពិភពលោក។ វាជាថ្ងៃដើម្បីអបអរសាទរការចាប់ផ្តើមនៃឆ្នាំថ្មី ហើយ​សូម​ឲ្យ​ជួប​តែ​រឿង​ល្អៗ​ចូល​មក​ក្នុង​ជីវិត​។​ ស្របពេលចូល​ឆ្នាំ​ចិននឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​​ទី​១០ ខែ​កុម្ភៈ ឆ្នាំ ២០២៤។

សម្រាប់ពិធីបុណ្យចូលឆ្នាំចិននេះផងដែរ រឿងមួយទៀតដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រារព្ធពិធីនោះគឺ​អាហារ ដែលគេច្រើនមានជំនឿថាមានអត្ថន័យល្អ ជួយបង្កើនភាពសម្បូរបែប ភាព​រុងរឿង​ នាំ​មក​នូវ​រឿង​ល្អៗ និង​នាំ​លាភ​សំណាង​ចូល​ក្នុង​ក្រុម​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ណែមឆ្អិន ឬសាយ៉របំពង

ណែមឆ្អិន ឬសាយ៉របំពងត្រូវ​បាន​គេ​ទទួល​ទាន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន ដើម្បីតំណាងទ្រព្យសម្បត្តិ និងភាពរុងរឿង ខណៈដែលណែមឆ្អិនឬសាយ៉របំពងនៅពេលចៀន ម្សៅ​ដែល​រុំ​ស្នូលរបស់ណែមពេលដែលវាឆ្អិន​នឹង​មាន​ពណ៌​លឿង​មាសឆ្អិនឆ្អៅ ស្រដៀងទៅនឹងដុំមាស ប្រៀបដូចជាជួយបង្កើនទ្រព្យសម្បត្តិឲ្យកាន់តែហូរហៀរ។

២ នំគាវ

គាវ​មិន​ថា​ជា​នំស្ងោរ ចំហុយ ឬ​ចៀន​ទេ ជនជាតិចិនមិនដែលចោលអាហារមួយមុខនេះក្នុងពិធីបុណ្យដ៏សំខាន់នេះទេ។ ពួកគេច្រើនតែ​ទទួល​ទាន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន ហើយតែងតែប្រដូចនំគាវវស្រដៀងនឹងរូបិយប័ណ្ណដែលប្រើក្នុងប្រទេសចិនបុរាណ វាដូចជានិមិត្តសញ្ញានៃប្រាក់។

៣ មីសសៃវែងឬមីអាយុវែង

មីអាយុវែងឬមីសសៃវែង អ្នកជាប់សែស្រឡាយចិនច្រើនតែញ៉ាំក្នុងឱកាសចូលឆ្នាំចិន តំណាងឲ្យអាយុវែង ដើម្បីឲ្យមានសុខភាពល្អ និងសប្បាយរីករាយ មីប្រភេទនេះត្រូវបានគេហៅថា Chang Shou Mian ឬមីអាយុវែង។

៤ ត្រីចំហុយ

ម្ហូប​មួយ​មុខ​ទៀត​ដែល​នឹង​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​តុ​អាហារ​ពេល​ចូល​ឆ្នាំ​ចិន​ គឺ​ត្រី​ចំហុយដ៏​ធំ។ ដើម្បីជានិមិត្តរូបនៃភាពរុងរឿង ភាពសម្បូរបែប ក្បាលត្រីគួរតែបែរទៅរកអ្នកចាស់ទុំក្នុងគ្រួសារ ជាការបង្ហាញក្ដីគោរព ហើយ​ការ​បរិភោគ​មិន​គួរ​បង្វែរ​ត្រី​មក​វិញ​ឡើយ។ ព្រោះ​វា​ដូច​ជា​ទូក​លិច​ ចំណែកក្បាលនិងកន្ទុយគួរតែទុកចោល។ ត្រីចំហុយលើចានធំបែបនេះ វាតំណាងឲ្យការចាប់ផ្តើម និងការបញ្ចប់ដ៏ល្អសម្រាប់ឆ្នាំទាំងនោះ។

៥ Nian gao

Nian gao ត្រូវបានគេបរិភោគក្នុងពិធីបុណ្យចូលឆ្នាំចិន ប្រៀបបាននឹងលាភសំណាង ជាភាសាចិនមានពាក្យដែលបញ្ចេញសំឡេងស្រដៀងនឹងពាក្យ niánnián gāo មានន័យថាឆ្នាំឡើងខ្ពស់ ដូច្នេះហើយ នំមួយប្រភេទនេះច្រើនតែ ទទួលទានដោយមានជំនឿថា នឹងនាំឆ្នាំឲ្យកាន់តែរុងរឿង។

នំ Nian gao

៦ នំអ៊ីឬបង្អែមបាញ់ចានឿក

បាញ់ចានឿកនៅក្នុងភាសាចិនហៅថាបង្អែម Bua loi ​ដែល​ជា​វត្ថុធាតុ​ដើម​គឺ​ម្សៅ​អង្ករ​ដំណើប​ បង្កើតជាបាល់មូល ដូចជាការរស់នៅជាមួយគ្រួសារ តំណាងឲ្យការរួបរួម ភាពអត់ធ្មត់​ ការចេះស្រលាញ់គ្នា​ និងភាពក្សេមក្សាន្តនៃសុភមង្គល។

៧ ផ្លែឈើគ្រប់មុខមាន​សំណាង

ផ្លែឈើគ្រប់មុខ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​មួយ​។ វាតំណាងឲ្យទ្រព្យសម្បត្តិ សំណាងល្អ និងភាពរុងរឿង។ ថ្វីបើមានអាហារគ្រប់មុខលើតុក្នុងពិធីបុណ្យចូលឆ្នាំចិនក៏ពិតមែន ប៉ុន្តែផ្លែឈើគ្រប់មុខ ឬផ្លែឈើនាំសំណាង ច្រើនតែដាក់ក្រោយបរិភោគរួច ដើម្បីលាងមាត់ឲ្យជ្រេះស្អាត ពីភាពឆ្អាបនៃអាហារ។

បន្ថែមពីលើអាហារឆ្ងាញ់ ការតុបតែងផ្ទះជាមួយពណ៌ក្រហម ការ​គោរព​វិញ្ញាណក្ខន្ធ​ដូនតា ​និង​ការ​ផ្តល់​ស្រោមសំបុត្រ​ក្រហម​(អាំងប៉ាវ) ក៏​ជា​ប្រពៃណី​ដ៏​ពេញ​និយម​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ផង​ដែរ​៕

គ្រូ ណុប

ចុចអាន៖ ​ពណ៌អាវនាំសំណាងក្នុង​​ថ្ងៃ​ចូល​ឆ្នាំ​ចិន ​២០២៤ និងពណ៌ត្រូវហាមឃាត់ដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣៤ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម