ព័ត៌មានជាតិ
អាជ្ញាធរចុះពិនិត្យការកាប់ទន្ទ្រានព្រៃលិចទឹកជាជម្រកមច្ឆាជាតិក្នុងស្រុកសង្កែ
ព្រៃលិចទឹក(ព្រៃរនាម)ដែលជាជម្រកមច្ឆាជាតិគ្រប់រដូវកាលសម្រាប់ទម្លាក់ពងកូនកន្លងមក ទៅត្រូវបានឈ្មួញមួយចំនួនលួចឈូសឆាយដោយខុសច្បាប់តាមអំពើចិត្តដោយគ្មានការបង្ក្រាប។
ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជានេសាទជាលក្ខណៈគ្រួសារដែលបានរស់នៅជិតតំបន់នោះនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ លោកសុខ ហឿន អភិបាលនៃគណៈអភិបាលស្រុកសង្កែបានបញ្ជាឲ្យលោកហែម សុភក្រ័ អភិបាលរងទទួលបន្ទុកដឹកនាំក្រុមការងារចុះពិនិត្យជាបន្ទាន់។
ការចុះពិនិត្យនេះ ក៏មានការចូលរួមពីមន្ត្រីជលផលស្រុកកម្លាំងអធិការ កម្លាំងអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំ និងសហគមន៍នេសាទអណ្តូងត្រាចជាច្រើនរូបផងដែរ។ ទីតាំងបទល្មើសលួចឈូសឆាយរានទន្ទ្រានដីព្រៃលិចទឹកនេះ គឺស្ថិតនៅក្នុងតំបន់៣ ចំណុចបឹងកុល ក្នុងភូមិសាស្ត្រ ឃុំកំពង់ព្រះស្រុកសង្កែ ដែលជាតំបន់ហាមឃាត់សម្រាប់ទុកអភិរក្សពូជមច្ឆាគ្រប់ប្រភេទ។
ប្រភពពីពលរដ្ឋបានលើកឡើងថា ការចុះពិនិត្យរបស់អាជ្ញាធរស្រុកនិងសមត្ថកិច្ចចម្រុះនាពេលនេះគ្រាន់តែទៅពិនិត្យមើលដីព្រៃដែលអស់ព្រៃប៉ុណ្ណោះ ព្រោះជនខិលខូចហាក់មិនហ៊ាននៅឲ្យឃើញនោះទេដែលទំនងពួកគេបានដឹងដំណឹងជាមុននៃការចុះបង្ក្រាបនេះ។
ប្រភពដដែលសំណូមពរដល់មន្ត្រីពាក់ព័ន្ធចាប់ពីថ្នាក់ឃុំ ស្រុក ខេត្តមេត្តាជួយចុះពិនិត្យជាប្រចាំដើម្បីកុំឲ្យជនខិលខូចលួចបន្តសកម្មភាពបន្តទៀត បើមិនដូច្នោះទេព្រៃជម្រកមច្ឆាជាតិនិងក្លាយជាវាលស្រែចម្ការរបស់ឈ្មួញអស់នេះមិនខាន៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ