ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ក្រសួងមុខងារសាធារណៈ មានទំនួលខុសត្រូវខ្ពស់ ក្នុងការធានាថា បេក្ខជនទាំងអស់មានឱកាសប្រឡងប្រជែងស្មើៗ គ្នា
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង លើកឡើងថា ក្រសួងមុខងារសាធារណៈ មានភារកិច្ច និងទំនួលខុសត្រូវខ្ពស់ ក្នុងការធានាថា បេក្ខជនគ្រប់ៗ រូប មានឱកាសប្រឡងប្រជែងស្មើៗ គ្នា។
ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញបើកវិញ្ញាសាសរសេរដំបូង វិញ្ញាសាវប្បធម៌ទូទៅ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នារសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ នេះ។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា នៅមណ្ឌលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ថ្ងៃនេះ មានវត្តមានក្រុមគ្រួសារ អាណាព្យាបាល ជាច្រើនរូប បានមកចាំគាំទ្រ និងលើកទឹកចិត្តបេក្ខជនដែលកំពុងប្រឡងប្រជែង។
ឯកឧត្ដម ហ៊ុន ម៉ានី បន្តថា ពិតណាស់ ក្រុមគ្រួសារ អាណាព្យាបាល និងប្រជាពលរដ្ឋ ប្រាកដជាមានការព្រួយបារម្ភពីសុខទុក្ខរបស់បេក្ខជនជាកូន ជាប្អូន ជាក្មួយ ដែលកំពុងប្រឡងប្រជែងនៅខាងក្នុង។ ឯកឧត្ដម បន្ថែមថា សូម អាណាព្យាបាល កុំមានការព្រួយបារម្ភលើយន្តការ និងនីតិវិធី នៃការរៀបចំការប្រឡងប្រជែងដែលកំពុងអនុវត្តយ៉ាងល្អិតល្អន់ជាទីបំផុត។
ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងដែរថា «ក្រសួងមុខងារសាធារណៈ មានភារកិច្ច និងទំនួលខុសត្រូវខ្ពស់ ក្នុងការធានាថា បេក្ខជនគ្រប់ៗ រូប មានឱកាសប្រឡងប្រជែងស្មើៗ គ្នា ក្នុងស្មារតីទទួលខុសត្រូវជាមួយសមត្ថភាព «ចេះ គឺជាប់» ស្របតាមការណែនាំ និងទស្សនវិស័យដឹកនាំដ៏វែងឆ្ងាយ ក្នុងឆន្ទៈកែទម្រង់រដ្ឋបាលសាធារណៈរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី»។
ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់ ក្រុមគ្រួសារ អាណាព្យាបាល និងប្រជាពលរដ្ឋ សូមជឿជាក់លើប្រព័ន្ធរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបេក្ខជនកំពុងប្រឡងនាពេលនេះផងដែរ។
គួរជម្រាបថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ក្របខណ្ឌឆ្នាំ ២០២៣ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងប្រព្រឹត្តទៅដោយបែងចែកជា ២ ប្រភេទវិញ្ញាសា គឺ ៖ (១) ប្រភេទវិញ្ញាសាសរសេរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ នាមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង (២) ប្រភេទវិញ្ញាសាអនុវត្តកីឡា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ និង ថ្ងៃបន្តបន្ទាប់ នៅមណ្ឌលប្រឡងវិទ្យាស្ថានអប់រំកាយ និងកីឡា។
ដោយឡែក ឯកឧត្ដម ហ៊ុន ម៉ានី ក៏ធ្លាប់បានបញ្ជាក់ កាលពីថ្ងៃទី ២៦ ខែមករា ថ្មីៗនេះ ថា ក្រសួងមុខងារសាធារណៈ មានទំនួលខុសត្រូវខ្ពស់ ក្នុងការរៀបចំយន្តការ និងនិយាមជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយត្រូវឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្លើយតបជាមួយទំនុកចិត្តដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល ដែលមានឆន្ទៈខ្ពស់ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការបង្កើតបរិយាកាស ឬឱកាសស្មើ គ្នា ក្នុងការចូលរួមប្រឡងប្រជែង។
ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ក្នុងន័យនេះ វប្បធម៌ និងផ្នត់គំនិតអន្តរាគមន៍ជុំវិញការជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវផ្លាស់ប្ដូរដោយផ្នត់គំនិតប្រកួតប្រជែងតាមរយៈសមត្ថភាព និងការទទួលខុសត្រូវរបស់បេក្ខជន»៕
អត្ថបទ ៖ ពិសី
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ