កីឡា
គួន ម៉ុម ផ្តាំទៅ សុវណ្ណនាថ លេងទម្រង់អ្វីក៏ព្រមឲ្យតែលក្ខណៈអាជីព
កីឡាករបាល់ទះជម្រើសជាតិកម្ពុជាដ៏ឆ្នើម គួន ម៉ុម បានយល់ព្រមទទួលគ្រប់ទម្រង់សម្រាប់ជំនួបមិត្តភាពជាមួយអ្នកលេងបាល់ទះដ៏ល្បី រ៉េត សុវណ្ណនាថ ប៉ុន្តែសំណូមពរឲ្យលេងលក្ខណៈស្តង់ដាអាជីពដើម្បីជាគំរូដល់ក្មេងៗជំនាន់ក្រោយ។

រ៉េត សុវណ្ណនាថ បានប្រកាសជួបសមាជិកវិសាខា គួន ម៉ុន និងមិត្តរួមអាជីពមួយចំនួនទៀតសម្រាប់ជំនួបមិត្តភាពខ្លាំងប៉ះខ្លាំងដែលអាចជា៣ទល់៣ ឬ៤ទល់៤ដើម្បីបង្កើតភាពសប្បាយរីករាយទាំងសាមីខ្លួន និងដល់អ្នកទស្សនា។ ទោះបីជាយ៉ាងណា សុវណ្ណនាថ មិនមែនជាកីឡាករលេងបាល់ទះលក្ខណៈអាជីព និងស្តង់ដាអន្តរជាតិទេ ខណៈ គួន ម៉ុម ជាកីឡាករបាល់ទះអាជីពពិតប្រាកដ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» គួន ម៉ុម បាននិយាយថា ៖«ភាគរយតិច និយាយបង្ហើបតិចចុះ ប្រហែលជាចប់លីគ អត់អាចមានពេលជាមួយគាត់ (សុវណ្ណនាថ) ច្រើនទេ ពីព្រោះលាក់ប្រទេសសិនដែលត្រូវទៅ សុំលាក់សិន តែចុះកុងត្រារួចហើយ។ ចប់ប្រកួតលីគនេះគឺពេលខ្លីមែនទែន ត្រូវលេងពានខែមីនាមួយទៀត ចាំមើលជាក់ស្តែងសិន។ ប៉ុន្តែបើគាត់ទទូចចង់បែបនេះ ឲ្យតែប៉ះសេដាច់ អាចខ្ញុំឆ្លងទៅថ្នាក់ដឹកនាំដើម្បីសុំយោបល់ដើម្បីលេងមិត្តភាពជាមួយគាត់ ដើម្បីឲ្យសកម្មភាពបាល់ទះកាន់តែផុសផុលទៀត តែខ្ញុំត្រូវការលេងបែបស្តង់ដា។ គាត់រើសអី យកពីខាងណា រើសចុះ ឲ្យតែលក្ខណៈប៉ះសេស្តង់ដា ព្រោះខ្ញុំចង់បង្ហាញលក្ខណៈអាជីព បច្ចេកទេសល្អៗដល់ប្អូនៗជំនាន់ក្រោយរៀនសូត្រតាម»។

«យើងអត់បន្ទោសគាត់ទេ ដោយសារគាត់មិនមែនជាអ្នកហាត់អាជីព អីចឹងបំណាច់យើងលេង បង្ហាញជាវីដេអូហើយ យើងគួរនាំគ្នាលេងលក្ខណៈស្តងដា អាជីព បច្ចេកទេសល្អៗដើម្បីជាគំរូក្នុងការផ្សព្វផ្សាយ។ លេងប៉ុន្មានទល់ប៉ុន្មាន ខ្ញុំទទួលតែទាំងអស់ហ្នឹង ហើយដឹងតែជួបគាត់ហើយ ពីព្រោះគាត់ឆ្លងទ្វីបចង់ជួបយើង។ ខ្ញុំសូមផ្ញើជូនបង សុវណ្ណនាថ បន្ទាប់ពីខ្ញុំជួយក្លិបក្នុងតេជោលីគរួចរាល់ ខ្ញុំនឹងឆ្លៀងលេងជាមួយបង ដើម្បីឲ្យបងសប្បាយចិត្ត ព្រោះគាត់ខំឆ្លងទ្វីបមក ចង់ជួបពួកខ្ញុំ២ខែហើយ»។
កាលពីប៉ុន្មានខែមុន រ៉េត សុវណ្ណនាថ បានទៅរស់នៅសហរដ្ឋអាមេរិកជាមួយភរិយា ប៉ុន្មានថ្មីៗនេះរូបគេបានវិលត្រឡប់មកប្រទេសកម្ពុជាវិញជាមួយនឹងការប្រកួតចង់ជួបតារាបាល់ទះឆ្នើម គួន ម៉ុម។
គួន ម៉ុម កំពុងជួយក្លិបបាល់ទះវិសាខាទទួលបានជ័យជម្នះ១៨លើកជាប់គ្នាក្នុងលីគបាល់ទះកំពូលកម្ពុជា ហើយជាក្រុមដែលត្រូវបានគេរំពឹងក្លាយជាជើងឯកតេជោលីគរដូវកាលដំបូងនេះ។ ជាពិសេសរូបគេបានបង្ហើបពីការចុះកុងត្រារួចរាល់ក្នុងការទៅលេងនៅក្រៅប្រទេស៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?