Connect with us

ជីវិតកម្សាន្ដ

Bella ត្រូវ​ជនមិនស្គាល់មុខ​​បង្កើត​ Facebook ក្លែងក្លាយបន្លំសុំលុយពីហ្វេន

បានផុស

នៅ

តារាសម្ដែងស្រីដ៏ប៉ិនប្រសប់ Bella Ranee Campen ត្រូវជនមិនស្គាល់មុខបានយកឈ្មោះរបស់នាងទៅបង្កើតហ្វេសបុកក្លែងក្លាយ ដោយព្យាយាមបន្លំអត្តសញ្ញាណ​មួយ​ឲ្យ​ដូច​ជា​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួនរបស់តារាស្រីប្រចាំប៉ុស៍លេខ៣នេះថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីកាសែត Sanook ក្នុងប្រទេសថៃបានចុះផ្សាយពីទំព័រហ្វេសបុកមួយដែលមានឈ្មោះថា BellaCampen វាដូចបេះដាក់ទៅនឹងទំព័រហ្វេសបុកតារាស្រី Bella គ្មានខុស ដល់ថ្នាក់អ្នកគាំទ្រជាច្រើនគិតស្មានថាជាផេកផ្ទាល់ខ្លួនរបស់តួឯកស្រីក្នុងរឿង “បុព្វេសន្និវាស”​ ។

ទោះបីជាយ៉ាងណាក៏ដោយ ទាក់​ទង​នឹង​បញ្ហា​នេះ​តារាសម្ដែងកូនកាត់ពីរសាសន៍ Bella បានចេញមុខបើក​ចំហដោយធ្វើការបញ្ចាក់ប្រាប់ទៅកាន់អ្នកគាំទ្ររបស់នាង កុំឲ្យមានការយល់ច្រឡំថាទំព័រនោះគឺជានាង។ ក្នុងនោះតារាសម្ដែងរូបនេះបានបញ្ចាក់ច្បាស់ៗថា “Belle ឃើញ​បែប​នេះ​ហើយ​ក៏​ព្រួយ​បារម្ភ​បន្តិច​ដែរ! ឥឡូវនេះមានឧក្រិដ្ឋជនជាច្រើនចូលមកបន្លំថាជា Belle អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងប្រើប្រាស់សុភវិនិច្ឆ័យឲ្យបានច្រើន អ្វីៗដែលហាក់បីដូចជាមិនអាចទៅរួច ឬបំផ្លើស ខ្ញុំចង់ឲ្យគ្រប់គ្នាសន្មត់ថា វាក្លែងក្លាយ និងរួមទាំងការប្រើមុខ ឬឈ្មោះរបស់ Bale ដើម្បីក្លែងបន្លំ នោះគឺ Bale ច្បាស់ជាមិនដែលធ្វើអ្វីបែបនេះទេ។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ចង់​ឲ្យ​គ្រប់​គ្នា​ប្រុង​ប្រយ័ត្នឲ្យខ្លាំង Bale មិនប្រើឈ្មោះខ្លួនដើម្បីសុំលុយ ឬទ្រព្យសម្បត្តិពីហ្វេនឬមហាជនឡើយ”។

លើសពីនេះទៀតសោត តួស្រីកំពុងទទួលបានភាពល្បីល្បាញប្រចាំប្រទេសថៃរូបនេះបានបញ្ចាក់បន្ថែមទៀតថា ​ឥឡូវនេះ ជាក់ស្តែង វាមិនមែនគ្រាន់តែជាបញ្ហាមាន​ហ្វេស​ប៊ុក​ក្លែងក្លាយតែមួយមុខនោះទេ មនុស្សមិនស្គាល់នោះបានឆាតសួរ​សុខ​ទុក្ខ​អ្នកគាំទ្រសុំលុយ រួម​ទាំង​អ្នក​ស្គាល់នាងផង​ដែរ។ នោះបញ្ចាក់ថា គេ​គឺមាន​ចេតនា​ធ្វើ​ឲ្យមានការយល់​ច្រឡំថា​ជា នាង។ ពេលនេះ Bella បានឲ្យអ្នកគ្រប់គ្រង Ploy ទាក់ទងទៅអ្នកបង្កើតទំព័រនោះឡើងមក ដើម្បីបញ្ឈប់អ្វីដែលកំពុងធ្វើ។ ប៉ុន្តែ​ឥឡូវ​នេះម្ចាស់ហ្វេសបុកនោះមិនព្រមឈប់ឡើយ ដូច្នេះទើប Bella សម្រេចទុកឲ្យ​​ច្បាប់ជាអ្នកដោះស្រាយ។ ក្នុងនោះនាងថែមទាំងបញ្ចាក់ទៀតថា មិន​​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ហិង្សា​ទេ។ ប៉ុន្តែ នឹងដោយសន្តិវិធីទាំងសងខាង។

យ៉ាងណាមិញ មិនមែនជារឿងចម្លែកនោះទេ ដែលមានជនអនាមិកបង្កើតទំព័រហ្វេបុកក្លែងក្លាយបន្លំខ្លួនជាបុគ្គលល្បីល្បាញប្រចាំប្រទេសថៃ។ កន្លងសូម្បីតែ Aum Patcharapa និងអ្នកម្ដាយកូនបី Chompoo araya ក៏ធ្លាប់ទទួលរងនូវបញ្ហាមួយនេះ ដោយអ្នកទាំងពីរទើបតែដោះស្រាយតាមច្បាប់រួចរាល់នោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​ថៃ​៥​រូប​ ជាប់​ចំណាត់​ថ្នាក់​កំពូលទាំង​១០០​ក្នុងឧស្សាហកម្មម៉ូដពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២៥ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៧ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម