ព័ត៌មានអន្ដរជាតិ
ប្រទេសណាខ្លះក្នុងតំបន់ អាស៊ាន នៅអនុវត្តទោសប្រហារជីវិត?
ការកាត់ទោសប្រហារជីវិត ឬទោសប្រហារជីវិត គឺជាទោសបញ្ញត្តិមួយដែលស្ថិតក្នុងប្រធានបទក្តៅក្នុងការជជែកវែកញែកក្នុងទស្សនៈផ្សេងៗគ្នានៅលើពិភពលោក ។ ទោសទណ្ឌដល់ថ្នាក់ត្រូវសម្លាប់យកជីវិតមនុស្សនេះ ដែលមានទាំងនីតិវិធីបាញ់សម្លាប់ ចាក់ថ្នាំសម្លាប់ ឬព្យួរក គឺគេច្រើនអនុវត្តទៅលើបទល្មើសធ្ងន់ធ្ងរ ដូចជាករណី ឃាតកម្ម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រំលោភសម្លាប់ ការជួញដូរគ្រឿនញៀន ទោសក្បត់ជាតិជាដើម ។
បើក្រឡេកទៅមើលតំបន់អាស៊ានវិញ គេសង្កេតឃើញប្រទេសមួយចំនួនរួមទាំងកម្ពុជាផងដែរ បានលុបចោលការអនុវត្តទោសទណ្ឌនេះ ប៉ុន្តែក៏មានប្រទេសមួយចំនួនទៀតនៅតែអនុវត្តទោសប្រហារជីវិត ដោយផ្អែកទៅលើករណីជាក់ស្តែងដែលបង្កឡើងទៅតាមបរិបទរបស់ប្រទេស ។ ទិន្នន័យពីស្ថាប័នអង្គការលើកលែងទោសអន្តរជាតិ Amnesty International គិតត្រឹមឆ្នាំ ២០២២ បានបង្ហាញដូចខាងក្រោមនេះថា៖
ប្រទេសព្រុយណេ ៖ នៅមានទោសប្រហារជីវិតចែងនៅក្នុងច្បាប់ ប៉ុន្តែមិនមានការអនុវត្តគិតក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ។
ប្រទេសមីយ៉ាន់ម៉ា ៖ មានច្បាប់ និងអនុវត្តទោសប្រហារជីវិត ។
ប្រទេសឥណ្ឌូណេស៊ី ៖ នៅមាន និងអនុវត្តទោសប្រហារជីវិត ។
ប្រទេសសិង្ហបុរី ៖ មានច្បាប់ និងអនុវត្តទោសប្រហារជីវិត ។
ប្រទេសថៃ ៖ មានច្បាប់ចែង និងអនុវត្តទោសប្រហារជីវិត ។
ប្រទេសវៀតណាម ៖ មានច្បាប់ចែង និងអនុវត្តទោសប្រហារជីវិត។
ប្រទេសឡាវ ៖ នៅមានច្បាប់ចែងពីទោសប្រហារជីវិត ប៉ុន្តែមិនត្រូវបានយកមកអនុវត្តឡើយក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ។
ប្រទេសម៉ាឡេស៊ី ៖ មានច្បាប់ និងអនុវត្តទោសប្រហារជីវិត ប៉ុន្តែថ្មីៗនេះ ម៉ាឡេស៊ីបានលើកលែងទៅលើករណីមួយចំនួន តួយ៉ាងបទឧក្រិដ្ឋជួញដូរគ្រឿងញៀន ដោយបន្ថយមកត្រឹមជាប់ពន្ធនាគាររយៈពេល ៤០ ឆ្នាំ។
ប្រទេសហ្វីលីពីន៖ មិនមានទោសប្រហារជីវិតឡើយ ។ នៅខែមិថុនា ឆ្នាំ២០០៦ ហ្វីលីពីនក្នុងអាណត្តិលោកប្រធានាធិបតី Arroyo បានសម្រេចចុះហត្ថលេខាអនុម័តច្បាប់លើកលែងទោសប្រហារជីវិត ។
ប្រទេសកម្ពុជា ៖ មិនមានទោសប្រហារជីវិតនោះទេ ។ ប្រទេសកម្ពុជាបានសម្រេចលុបទោសប្រហារជីវិតតាំងពីឆ្នាំ១៩៨៩ ក្នុងសម័យកាលគ្រប់គ្រង និងដឹកនាំដោយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន យោងតាមមាត្រា ៣២ នៃច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ចែងថា៖ “ទោសប្រហារជីវិតមិនត្រូវឲ្យមានឡើយ” ។
យោងតាមទិន្នន័យពីអង្គការដដែលបានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២២ ទោសប្រហារជីវិតក្នុងកម្រិតជាអន្តរជាតិបានកើនឡើង ៥៣ ភាគរយ ស្របពេលដែលប្រទេសចំនួន ៤ បានសម្រេចលុបចោលទោសបញ្ញត្តិមួយនេះចេញពីការអនុវត្ត៕
ចុចអាន៖ ដឹងទេ! តើកម្ពុជា លុបចោលទោសប្រហារជីវិតតាំងពីពេលណា?
ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព