ព័ត៌មានជាតិ
ពលរដ្ឋកម្ពុជាជាច្រើនចូលរួមការប្រគុំតន្ត្រីសប្បុរសធម៌ស្នាមញញឹញតាមអនឡាញ ដែលរៀបចំដោយក្រុមហ៊ុន Smart
ប្រជាពលរដ្ឋកម្ពុជារាប់សែននាក់បានចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹម ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata កាលពីថ្ងៃអាទិត្យ ដើម្បីរីករាយជាមួយនឹងការស្តាប់តន្ត្រីរបស់តារាល្បីៗដូចជា ក្រុមតូច SmallWorld Smallband លោក ខេមរៈ សេរីមន្ត, អ្នកនាង ឱក សុគន្ធកញ្ញា, កញ្ញា សុខ ពិសី, លោក ស៊ូលី ផេង និងលោក សាយ ដើម្បីរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។

វីដេអូការប្រគុំតន្ត្រីនេះត្រូវបានចូលស្តាប់ និងទស្សនាជាង១លានដង ដោយទស្សនិកជនបានបញ្ចេញមតិយោបល់ជាមួយក្ដីស្រលាញ់ និងការគាំទ្រដល់សិល្បករ និងសិល្បការីក្នុងដួងចិត្តរបស់ពួកគេ។
លោក សាយ បាននិយាយថា “ខ្ញុំបានច្រៀងចេញពីបេះដូងរបស់ខ្ញុំ សម្រាប់បងប្អូនប្រុសស្រីទាំងអស់ក្នុងប្រទេសកម្ពុជា និងសម្រាប់ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកនិងគិលានុបដ្ឋាកយិកា ដែលមើលថែរក្សាក្មេងៗរៀងរាល់ថ្ងៃ។ ខ្ញុំក៏មានក្តីរីករាយផងដែរ ដែលក្រុមហ៊ុន Smart អាចស្វែងរកវិធីមួយសម្រាប់យើងបង្កើតស្មាមញញឹមរួមគ្នាតាមអនឡាញ បើទោះជាយើងមិនអាចជួបជុំគ្នាផ្ទាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ក្តី”។
កម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹមតាមអនឡាញនេះ បង្ហាញការងារដ៏អស្ចារ្យរបស់មន្ទីរពេទ្យទាំងពីរនេះ។ គ្រាន់តែមន្ទីរពេទ្យគន្ធបុប្ផាតែមួយបានផ្តល់ការព្យាបាលដល់កុមារកម្ពុជាជាង ១៦លាននាក់គិតចាប់តាំងពីមន្ទីរពេទ្យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២។
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “យើងមានក្តីរំភើបចំពោះការគាំទ្រយ៉ាងខ្លាំងដល់មន្ទីរពេទ្យដ៏គួរកត់សម្គាល់ទាំងនេះពីទូទាំងប្រទេស ហើយយើងមានក្តីរីករាយដែលយើងអាចមានលទ្ធភាពដំណើរការការប្រគុំតន្ត្រីនេះបាន ដើម្បីរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យទាំងនេះ បើទោះជាស្ថិតក្នុងអំឡុងពេលដ៏លំបាកក៏ដោយ”។ លោកបានបន្ថែមថា “ពិតណាស់ យើងមានបទពិសោធន៍ច្រើនក្នុងការផ្សព្វផ្សាយការប្រគំតន្ត្រីដែលមានការសម្តែងពីក្រុងតារាល្បីៗក្នុងស្រុក និងអន្តរជាតិ។ បើទោះជាការប្រគំតន្ត្រីតាមអនឡាញនេះមានការខុសប្លែកបន្តិចក្តី ប៉ុន្តែដោយសារក្រុមផលិតកម្មដ៏អស្ចារ្យរបស់យើង សិល្បករសិល្បការីដែលមានទេពកោសល្យ និងប្រជាពលរដ្ឋកម្ពុជាដ៏អស្ចារ្យ យើងអាចធ្វើកម្មវិធីនេះបានសម្រេចរួមគ្នា”។
ប្រជាពលរដ្ឋទាំងអស់នៅតែអាចបរិច្ចាគទៅកាន់យុទ្ធនាការសប្បុរសធម៌ស្នាមញញឹមនេះរហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈការចុចលេខ *២០២១* [បរិមាណទឹកប្រាក់ដែលចង់បរិច្ចាគ] #។ ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាគ១ដុល្លារ អតិថិជនគួរចុច *២០២១*១# ហើយចុចបញ្ជូន។ ទំនិញសម្រាប់លក់អំឡុងពេលប្រគុំតន្ត្រី ដូចជាអាវយឺត និងកាបូបស្ពាយ ក៏នឹងមានលក់នៅតាម Smart Shop ចំនួន៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ ដែលមានទីតាំងនៅ Smart Shop ផ្លូវមុន្នីវង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះពេជ្រ Smart Shop អ៊ីអនម៉ល និងអ៊ីអនម៉លសែនសុខ និង Smart Shop ធីខេ (ទួលគោក)។

សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។

ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩ (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច