Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល អំពាវនាវពលរដ្ឋបរិភោគចំណីអាហារ​មានអនាម័យល្អ អំឡុងខែប្រាំង

បានផុស

នៅ

មន្ត្រី​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រែ​អំបិល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ គប្បី​បរិភោគ​ចំណី​អាហារ​ណា​ដែល​មាន​សុវត្ថិភាព និង​អនាម័យ​ល្អ អំឡុង​ពេល​ខែប្រាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រដូវប្រាំង ភាគច្រើន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រែ​អំបិល តែងតែ​ពិនិត្យ និង​ព្យាបាល​អ្នក​ជំងឺ​ក្អក ក្តៅ​ខ្លួន និង​រាករូស​ជាដើម ដូច្នេះ​មន្ត្រី​មន្ទីរពេទ្យ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​ថែរក្សា​សុខភាព ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំងឺ​ទាំងនេះ។

លោក ខៀវ សាវ៉ុន ប្រធាន​រដ្ឋបាល​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រែអំបិល បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៨ ខែ​មករា ឆ្នាំ ២០២៤ ថា ប្រជាពលរដ្ឋ ត្រូវ​ជ្រើសរើស​ចំណី​អាហារ​ដែល​បាន​ចម្អិន​ឆ្អិន​ល្អ និង​ផ្តល់​នូវ​ជីវជាតិ​ដល់​សរីរាង្គ​កាយ ចៀសវាង​បរិភោគ​អាហារ​ណា​មាន​ជាតិ​ជូរ ផ្អែម និង​ប្រៃ​ពេក។

លោក ខៀវ សាវ៉ុន អះអាង​ថា រៀងរាល់​ឆ្នាំ មន្ទីរពេទ្យ តែង​ប្រទះ​ឃើញ​ពលរដ្ឋ​មាន​ជំងឺ​រាករូស ក្រពះ​ពោះវៀន ព្រមទាំង​ក្អក​ក្តៅ​ខ្លួន​កើត​មាន​ច្រើន​ចំពោះ​កុមារ និង​មនុស្ស​ធំ។ តាម​របាយការណ៍​ឆ្នាំ ២០២៣ អ្នកជំងឺ​ទូទៅ​ជាង ២ ពាន់​នាក់ បាន​ចូល​ពិនិត្យ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រែ​អំបិល។ តួលេខ​នេះ បាន​កើន​ប្រមាណ ១ ពាន់​នាក់ ធៀប​នឹង​ឆ្នាំ ២០២២។ ទន្ទឹម​នឹង​អត្រា​កំណើន អ្នក​ជំងឺ​ចូល​ពិនិត្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ក្រុម​គ្រូពេទ្យ នឹង​បន្ត​បេសកកម្ម​ពង្រឹង​សេវា​ពិនិត្យ​ព្យាបាល និង​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​មក​លើ​វិស័យ​សុខាភិបាល​ក្នុង​មូលដ្ឋាន។

ចំណែក​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក យល់​ស្រប​ដែរ​ថា គ្រូពេទ្យ​ពិត​ជា​បំពេញ​ការងារ​ផ្តល់​សេវា​បាន​ល្អ ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​រដ្ឋបាល​ខេត្ត​កោះកុង លើ​កិច្ច​លើក​កម្ពស់​វិស័យ​សុខាភិបាល។

បើ​តាម​អ្នក​ជំងឺ​ដដែល ចាប់​តាំងពី​កន្លែង​ផ្តល់​សេវា​ព័ត៌មាន ពិគ្រោះ​យោបល់​ជំងឺ រហូត​ដល់​ព្យាបាល​ជា​សះស្បើយ គឺ​គ្រូពេទ្យ​មាន​សម្តី​សុភាពរាបសារ​ល្អ យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ និង​មិន​យក​កម្រៃ​មុន​ការ​ព្យាបាល​នោះ​ទេ​។ ចំពោះ​អ្នក​បណ្ណ​ក្រីក្រ ឬ បណ្ណ ប.ស.ស គ្រូពេទ្យ​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​សេវា​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម