Connect with us

ព័ត៌មានអន្ដរជាតិ

បេសកជនសិទ្ធិមនុស្ស UN បង្ហាញថា បើគ្មានអ្នកផ្ដល់សព្វាវុធ យោធា មីយ៉ាន់ម៉ា​ នឹងទន់ខ្សោយ

បានផុស

នៅ

បេសកជនសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Tom Andrews បាននិយាយនៅថ្ងៃចន្ទ ទី២៩ ខែមករា នេះថា យោធារបស់មីយ៉ាន់ម៉ាកាន់តែ មានភាពទន់ខ្សោយទៅៗ អស់ជាច្រើនខែមកហើយ ប៉ុន្តែវានៅតែធ្វើឱ្យមានបញ្ហាកាន់តែច្រើនសម្រាប់ប្រជាជនមីយ៉ាន់ម៉ា ប្រសិនបើមិនមានដំណោះស្រាយ។

លោកបានកត់សម្គាល់ ថា ចាប់តាំងពីខែតុលាមក យោធាក្នុងប្រទេសមីយ៉ាន់ម៉ា បានបាត់បង់ទាហានជាង ៤ពាន់នាក់ ដែលបានចុះចាញ់ ឬរត់ចោលស្រុក ហើយយោធាក៏បានបាត់បង់ទឹកដីដែលខ្លួនធ្លាប់គ្រប់គ្រងផងដែរ។

បេសកជនសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Tom Andrews
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ា លោក Andrews បានប្រាប់ CNA ថា ចាប់តាំងពីរដ្ឋប្រហារជិតបីឆ្នាំមុនមក មានមនុស្ស ២.៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅ ហើយមនុស្ស ១៨.៦ លាននាក់ផ្សេងទៀត ត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ។ លោកបន្តថា កាលពីឆ្នាំមុន កុមារមីយ៉ាន់ម៉ាជាង ១ម៉ឺននាក់ បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភក្នុងកម្រិតមួយដ៏ធ្ងន់ធ្ងរ។

ពាក់ព័ន្ធទៅនឹង ការយល់ឃើញរបស់លោក Andrews ទៅនឹងស្ថានភាពរបស់ មីយ៉ាន់ម៉ា ទៅពេលអនាគត លោកថា គោលដៅរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing គឺដើម្បីបន្តកាន់អំណាច ហើយទាមទារឱ្យមានអ្នកទទួលស្គាល់ភាពស្របច្បាប់របស់គាត់ ទាំងលុយកាក់ និងអាវុធ។ លោក​ Andrews បាន​កត់​សម្គាល់​ថា ប្រភព​អាវុធ​លេខ​មួយ​សម្រាប់​របប​យោធា​មីយ៉ាន់ម៉ា គឺ​រុស្ស៊ី។

បេសកជនសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រូបនេះ ​បាន​បន្ត​ថា ទោះ​ជា​យ៉ាង​ណាក៏ដោយសព្វថ្ងៃនេះ មាន​ប្រទេស​ផ្សេង​ៗ ​កំពុង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​សព្វាវុធ និង​ប្រាក់​ទៅឱ្យ​យោធា​លោក Min Aung Hlaing យ៉ាងខ្លាំង ដូច្នេះសម្រាប់របាយការណ៍នាពេលខាងមុខ បានបង្ហាញថា របបយោធានឹងកាន់តែទន់ខ្សោយ ។

លោក Andrews និយាយយ៉ាងដូច្នេះថា “ប្រជាជនមីយ៉ាន់ម៉ាបានធ្វើការងារមិនគួរឱ្យជឿក្នុងការធ្វើការដើម្បីយុត្តិធម៌ និងសិទ្ធិមនុស្ស សម្រាប់អនាគតប្រទេសរបស់ពួកគេ ប៉ុន្តែពួកគេត្រូវការសហគមន៍អន្តរជាតិដើម្បីឈរជាមួយ។ ​វិធី​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ព្យាយាម​បញ្ឈប់​លំហូរចូល​នៃ​អាវុធ និង​ធនធាន​ដែល​យោធា ​ត្រូវ​ការ​ដើម្បី​ទ្រទ្រង់​ខ្លួន​ឯង” ៕

ដោយ ៖​ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៥២ នាទីutes មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៥ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១២ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម