ព័ត៌មានជាតិ
កម្ពុជា មានរោងចក្រសិប្បកម្មកែច្នៃកៅស៊ូ និងឈើកៅស៊ូជាង ១៧០កន្លែង
គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រសិប្បកម្មកែច្នៃកៅស៊ូ និងឈើកៅស៊ូចំនួនសរុប ១៧៣កន្លែង កើនឡើងចំនួន ១កន្លែង ធៀបឆ្នាំ២០២២។ ក្នុងនោះរោងចក្រកែច្នៃកៅស៊ូបញ្ជាក់តាមលក្ខណៈបច្ចេកទេស(TSR: TECHNICALLY SPECIFIED RUBBER) ចំនួន ៥៣កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់(CL:CONCENTRATED LATEX)ចំនួន ១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹកសម្ងួតដោយមានផ្សែង(RSS: RIBBED SMOKED SHEET) ចំនួន ៩៩កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូចំនួន (RWPF: RUBBER WOOD PROCESSING FUCTORY) ២០កន្លែង។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មកម្ពុជា។
ប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្ននេះ រោងចក្រសិប្បកម្មកែច្នៃកៅស៊ូ និងឈើកៅស៊ូកំពុងដំណើរការសរុបចំនួន ៦៥កន្លែង។ រោងចក្រ និងសិប្បកម្មសរុបចំនួន ១០៨កន្លែង បានផ្អាកដំណើរការ ស្មើនឹង៦២,៤% ក្នុងនោះ រោងចក្រកែច្នៃកៅស៊ូ ធម្មជាតិបញ្ជាក់តាមលក្ខណៈបច្ចេកទេសចំនួន ១៩កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ចំនួន ១កន្លែង សិប្បកម្មកែច្នៃ កៅស៊ូសន្លឹកសម្ងួតដោយមានផ្សែងចំនួន ៧៧កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូចំនួន ១១កន្លែង ដោយសារកង្វះ វត្ថុធាតុដើមកែច្នៃ ថ្លៃដើមកែច្នៃខ្ពស់ និងការផ្អាកការបញ្ជាទិញនៃប្រភេទឈើកៅស៊ូមួយចំនួន គួបផ្សំនឹងវិបត្តិ សេដ្ឋកិច្ចសកល។
ទន្ទឹមនឹងនេះដែរ ការប្រើប្រាស់ផលិតផលកៅស៊ូក្នុងស្រុកមានចំនួន ៣០ ៤៥២តោន គិតជាទឹក ប្រាក់ប្រមាណចំនួន ៤៥,៧លានដុល្លារអាមេរិក។ ថ្លៃលក់កៅស៊ូបញ្ជាក់តាមលក្ខណៈបច្ចេកទេស (CSR10) ជាមធ្យមមានតម្លៃ ១ ៥០០ដុល្លារអាមេរិកក្នុងមួយតោន។
ក្រសួងបានចេញលិខិតអនុញ្ញាត និងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រកែច្នៃកៅស៊ូធម្មជាតិបញ្ជាក់តាមលក្ខណៈបច្ចេកទេសចំនួន ១កន្លែង។
ក្នុងឆ្នាំ២០២៣ ចំណូលសរុបទទួលបានពីការលក់ផលិតផលកៅស៊ូមានប្រមាណ ៥៣៧,៩លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦,២លានដុល្លាអាមេរិក ស្មើនឹង១,២% ធៀបឆ្នាំ២០២២ ក្នុងនោះ ការនាំចេញកៅស៊ូសម្រេចបានចំនួន ៣៦៨ ០៤៨តោន គិតជាទឹកប្រាក់ប្រមាណ ៤៩០,៦លានដុល្លារអាមេរិក ថយចុះ ប្រមាណ ៤ ៨៥៥តោន ស្មើនឹង ១,៣% ធៀបឆ្នាំ២០២២ និងប្រាក់ចំណូលពីការនាំចេញកៅស៊ូថយចុះ ប្រមាណ ៣៧លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ៧% ដោយសារមានការប្រើប្រាស់ផលិតផលកៅស៊ូនៅក្នុងស្រុក។
ដោយឡែកការនាំចេញឈើកៅស៊ូមានចំនួន ៩ ៤១១ម៉ែត្រគូប គិតជាទឹកប្រាក់ប្រមាណចំនួន ១,៦លានដុល្លារអាមេរិក និងការប្រើប្រាស់ផលិតផលកៅស៊ូក្នុងស្រុកចំនួន ៣០ ៤៥២តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៤៥,៧ លានដុល្លារអាមេរិក។ ថ្លៃលក់កៅស៊ូសម្រាប់ការនាំចេញជាមធ្យម ១ ៣៣៣ដុល្លារអាមេរិកក្នុងមួយតោន ថយចុះ ៨២ដុល្លារអាមេរិក ស្នើនឹង ៥,៧% ធៀបឆ្នាំ២០២២។ ចំណែកថ្លៃលក់ឈើកៅស៊ូសម្រាប់ការនាំចេញជាមធ្យម ១៦៩ដុល្លារ អាមេរិកក្នុងមួយម៉ែត្រគូប កើនឡើង ១៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រគូប ស្មើនឹង ៩,៧% ធៀបឆ្នាំ២០២២។ ថ្លៃលក់កៅស៊ូក្នុងប្រទេសលើប្រភេទកៅស៊ូបញ្ជាក់លក្ខណៈបច្ចេកទេស (CSR10) ជាមធ្យម ១ ៥០០ដុល្លារអាមេរិកក្នុងមួយតោន៕
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម១០ ម៉ោង ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់