កីឡា
មុនប៉ះគ្នាល្ងាចនេះ ថៃធ្លាប់ឈ្នះអ៊ូសបេគីស្ថាន១លើកក្នុងប្រវត្តិ៤លើក
ក្រុមបាល់ទាត់ជម្រើសជាតិថៃត្រូវជួបក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន វគ្គ១៦ក្រុមចុងក្រោយ ជើងឯកអាស៊ី AFC Asian Cup វេលាម៉ោង៦:៣០ល្ងាច ថ្ងៃទី៣០ ខែមករា នៅកីឡដ្ឋាន Al Janoub Stadium Park។
ថៃធ្វើបានល្អមែនទែនក្នុងកាប្រកួតសន្សំពិន្ទុក្នុងពូលតាមរយៈ៣ប្រកួត ឈ្នះ១ និងស្មើ២ ដែលពួកគេមិនរបូតគ្រាប់សូម្បី១គ្រាប់។ ក្នុងនោះ ពួកគេបានឈ្នះក្រុមកៀហ្ស៊ីស៊ីស្ថាន ២-០, ស្មើអូម៉ង់ ០-០ និងចុងក្រោយស្មើ អារ៉ាប៊ីសាអ៊ូឌីត ០-០។
ចំពោះ អ៊ូសបេគីស្ថានឆ្លងកាត់៣លើក ឈ្នះ១ និងស្មើ២ ដួចថៃដែរគឺស្មើសុីរី ០-០, ឈ្នះឥណ្ឌា ៣-០ ហើយចុងក្រោយស្មើអូស្រ្ដាលី ១-១។
ក្នុងប្រវត្តិជួបគ្នាផ្លូវការ៤លើក អ៊ូសបេគីស្ថាន ធ្លាប់ឈ្នះ៣លើក ហើយថៃធ្លាប់ឈ្នះ១លើក ប៉ុន្តែក្រុមទាំងពីរនេះមិនធ្លាប់ស្មើគ្នាឡើយ។ ល្ងាចនេះជាការជួបគ្នាលើកទី៥ ក្រុមដែលឈ្នះនឹងឡើងវគ្គ៨ក្រុមចុងក្រោយ ហើយក្រុមដែលចាញ់ត្រូវត្រឡប់ទៅផ្ទះវិញ។
ប្រវិត្តជួបគ្នា៤ រវាងថៃ និង អ៊ូសបេគីស្ថាន
- អ៊ូសបេគីស្ថាន ២-០ ថៃ កាលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ក្នុងពានរង្វាន់ Asian Cup
- ថៃ ១-៤ អ៊ូសបេគីស្ថាន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ការប្រកួតមិត្តភាពអន្តរជាតិ
- អ៊ូសបេគីស្ថាន ២-០ ថៃ កាលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ការប្រកួតមិត្តភាពអន្តរជាតិ
- ថៃ ៣-២ អ៊ូសបេគីស្ថាន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៧ ក្នុងពានរង្វាន់ King’s Cup
ថៃជាក្រុមក្នុងតំបន់អាស៊នតែមួយគត់ ដែលមានឱកាសប្រកួតប្រជែងឡើងទៅវគ៨ក្រុមចុងក្រោយ ខណៈឥណ្ឌូណេសុីបានធា្លក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់អូស្រ្ដាលី ៤-០ កាលពីថ្ងៃទី២៨ ខែមករា៕
អត្ថបទ៖ ផា រតនា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់