Connect with us

ជីវិតកម្សាន្ដ

អតីតបវកញ្ញា MGI ស្ថិត​ក្នុង​កំពូល​សិល្បករ ​មាន​ឥទ្ធិពល​បំផុត​ទាំង ១០ លើបណ្ដាញសង្គម

បានផុស

នៅ

យោងតាមប្រភពព័ត៌មានពីប្រទេសវៀតណាមបានចុះផ្សាយពីអតីតបវកញ្ញា Miss Grand International 2021 នាង Nguyễn Thúc Thùy Tiêna បានបង្ហាញខ្លួនក្នុងបញ្ជីសិល្បកមានឥទ្ធិពលបំផុតទាំង១០ លើបណ្តាញសង្គមក្នុងខែធ្នូ ឆ្នាំ ២០២៣ ខណៈដែលលទ្ធផលបានវាស់វែង និងកត់ត្រានៅគ្រប់វេទិកាទាំងអស់ ព្រមទាំងសកម្មភាពបណ្តាញសង្គមរបស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបញ្ជីសិល្បករដែលមានឥទ្ធិពលបំផុតទាំង១០ តាមរបាយការណ៍បញ្ចាក់ថា បវរកញ្ញា Thuy Tien ជាប់ចំណាត់ថ្នាក់លេខ៩ ជាមួយនឹងសន្ទស្សន៍ខ្ពស់ ២៤.៩៥១។ រាជិនីសម្រស់រូបនេះបានវ៉ាដាច់តារាសម្ដែង Ninh Duong Lan Ngoc​ ក្នុងខែធ្នូ ហើយនេះគឺជារង្វាន់ដ៏ធំបំផុតដែល Thuy Tien ទទួលបានចំពោះការស្រលាញ់ និងការជឿជាក់របស់អ្នកគាំទ្រសម្រស់។

ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលអតីតម្ចាស់មកុដ Miss Grand International 2021 បង្ហាញខ្លួនក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុត ពីមុនមកនាងតែងតែបង្ហាញខ្លួននៅលើកំពូលតារាងជាញឹកញាប់ដូចគ្នា។ ថ្វីបើ កាលពីខែធ្នូកន្លងទៅ តារាស្រីកើតឆ្នាំ ១៩៩៨ មិនសូវជាមានសកម្មភាពលេចធ្លោប៉ុន្មានទេ តែជាការកសាងរូបភាពស្អាតៗ និងអាជីពការងារមិនចេះនឿយហត់ បានជួយឲ្យនាងលេចមុខក្នុងបញ្ជីសារជាថ្មីម្ដងទៀត។

បើទោះបីជាធ្លាប់ផ្ទុះនូវរឿងអាស្រូវកក្រើកប្រទេសពាក់ព័ន្ធនឹងអំពើពេស្យាចារ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ថ្នាក់រូបនាងផ្ទាល់ រហូតបាត់មុខមួយរយៈធំពីបណ្ដាញអ៉ិនធើណេតក្ដី។ ប៉ុន្តែ កន្លងមក​ Thuy Tien បានលះបង់ពេលវេលាទាំងអស់ដើម្បីការងារសប្បុរសធម៌ ព្រមទាំងប្រឹងប្រែងកសាងកេរ្តិ៍ឈ្មោះឡើងវិញ ដើម្បីអ្នកគាំទ្ររបស់នាង។

សូមរម្លឹកដែរថា កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤ ​ បវរកញ្ញា Nguyen Thuc Thuy Tien និងជាម្ចាស់មកុដកម្មវិធីប្រកួតសម្រស់ Miss Grand International 2021 ស្រាប់តែបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលបំផុត លើទឹកដីនៃប្រទេសព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើ​សកម្មភាព​សហគមន៍ និងសកម្មភាពសប្បុរសធម៌ ដោយរូបនាងបានចែកអំណោយដល់សិស្សានុសិស្ស និងថ្លែងសុន្ទរកថាពេញដោយស្នាមញញឹមលើផ្ទៃមុខ។ ចំណុចទាំងនេះហើយដែលធ្វើឲ្យនាងបានក្លាយជាបុគ្គលមានឥទ្ធិពលបំផុតទាំង១០រូប កាលចុងឆ្នាំ២០២៣៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈុតរបស់ Chompoo ប្លែកពេក អ្នកគាំទ្រស្មានថានាងដណ្ដប់ភួយដើរម៉ូដនៅប៉ារីស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម