Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ការប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច នៅតែជាក្ដីបារម្ភសម្រាប់ពិភពលោក

បានផុស

នៅ

ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចរវាងមហាអំណាច បានក្លាយជាកង្វល់របស់ប្រទេសជាច្រើនជុំវិញពិភពលោក។ នេះជាការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា ថ្លែងនៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃទី២៩ ខែមករា នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស បានលើកឡើងនូវបញ្ហាប្រឈមរបស់តំបន់ និងអន្តរជាតិ ពេលបច្ចុប្បន្ន ដោយលោក បានគូសបញ្ជាក់ដូច្នេះថា៖ «ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បន្ថែមទៅលើបញ្ហាប្រឈមដែលកំពុងរ៉ាំរ៉ៃ និងជាន់គ្នា បានបង្កជាកង្វល់ និងក្តីបារម្ភ សម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក»។

ក្នុងបរិបទនេះ លោករដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ានបន្ថែមទៀត និងការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន ដើម្បីកសាងទំនុកចិត្តយុទ្ធសាស្ត្រ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូកាន់តែស៊ីជម្រៅ សំដៅរក្សា និងលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្នុង និងក្រៅតំបន់។

ជារួម តាមរយៈកិច្ចប្រជុំចង្អៀតពេលនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ានក្នុងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយបានលើកទឹកចិត្តឱ្យដៃគូខាងក្រៅអាស៊ានចូលរួមនៅក្នុងការអនុវត្តវិស័យអាទិភាពទាំងបួនរបស់ចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានលើកឡើងនូវការបន្តស្វាគមន៍បំណងជាបន្តបន្ទាប់របស់ប្រទេសក្រៅតំបន់ ក្នុងការស្នើសុំចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាការស្នើសុំបង្កើតភាពជាដៃគូផ្លូវការជាមួយអាស៊ាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែង និងរឹងមាំ ផ្អែកលើការគោរព ការយោគយល់គ្នា និងផលប្រយោជន៍ទៅវិញទៅមក។

គួរជម្រាបថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលប្រទេសឡាវធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២៤នេះ គឺក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់»។ ការពង្រឹងការតភ្ជាប់ មានអាទិភាពបួន គឺ៖ សមាហរណកម្ម និងការតភ្ជាប់សេដ្ឋកិច្ច ការបង្កើតអនាគតរួមប្រកបដោយបរិយាបន្ន និងចីរភាព ការផ្លាស់ប្តូរទៅរកអនាគតឌីជីថល និងការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ាន ដើម្បីឱ្យមានបរិយាបន្ន និងចីរភាព។ ចំពោះការពង្រឹងភាពធន់ គឺសំដៅដល់អាទិភាពប្រាំ រួមមាន៖ ការបង្កើតផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកបរិស្ថាន ការលើកកម្ពស់តួនាទីស្ត្រី និងកុមារឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបថក្នុងអាស៊ាន និង ការពង្រឹងភាពធន់នៃការអភិវឌ្ឍសុខាភិបាលអាស៊ានក្នុងបរិបទថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

សម្តេចតេជោ ហ៊ុន សែន៖ កូនៗ ចៅៗ​ នៅ​អង្គការ​អាហ្វេស៊ីប ត្រូវ​សិក្សា​​យ៉ាង​ហោចចប់​បរិញ្ញាបត្រ​រង

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ៤៥ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤៥ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម