Connect with us

ព័ត៌មានជាតិ

វិវាទរវាងអ្នកម៉ៅការបន្ត និងមេម៉ៅការសំណង់ បញ្ចប់ដោយជោគជ័យ ភាគីទាំងសងខាងពេញចិត្តទទួលយក

បានផុស

នៅ

ក្រោមការយកចិត្តទុកដាក់របស់លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការដោះស្រាយបាតុកម្ម កូដកម្មគ្រប់មុខសញ្ញាខេត្តស្វាយរៀង បញ្ហារវាងអ្នកម៉ៅការបន្ត និងមេម៉ៅការសំណង់របស់ក្រុមហ៊ុន បានបញ្ចប់ដោយជោគជ័យ ហើយភាគីទាំងសងខាងទទួលយកដោយការពេញចិត្ត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ករណីនេះ ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា ជាលទ្ធផលនៃការសម្របសម្រួល ភាគីក្រុមហ៊ុន ឆាយណា ហ៊ួយ សាង ខនស្រ្តាក់សិន & ត្រេដ ឯ.ក, លោក MEI QIANJIN ឯកភាពផ្តល់ជូនប្រាក់ឈ្នួលថ្លៃសាងសង់សសរ នៃអាគាររោងចក្រ ខាត់ថាយ អឺរ ឯ.ក បន្ថែមជូនភាគីអ្នកម៉ៅការឈ្មោះ ម៉ែន ដារ៉ា ដើម្បីយកប្រាក់នេះទៅបើកប្រាក់ឈ្នួលជូនកម្មករចំនួន ៤៩នាក់បន្តទៀត។ ចំណែក ភាគីអ្នកម៉ៅការ ឈ្មោះ ម៉ែន ដារ៉ា ក៏យល់ព្រមទទួលប្រាក់ដើម្បីយកទៅបើកប្រាក់ឈ្នួលជូនកម្មករបន្តផងដែរ ហើយខ្លួននឹងបញ្ចប់កិច្ចសន្យាម៉ៅការសាងសង់ជាមួយលោក MEI QIANJIN និងក្រុមហ៊ុន ឆាយណា ហ៊ួយ សាង ខនស្រ្តាក់សិន ចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តទៅ។ ថែមទាំង យល់ព្រមរៀបចំរើសម្ភារចេញពីការដ្ឋានសំណង់ឱ្យបានរួចរាល់យ៉ាងយូរនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ផងដែរ។

សូមរម្លឹកថា កាលពីថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ មានការតវ៉ា រវាងអ្នកម៉ៅការបន្ត និងមេម៉ៅការសំណង់របស់ក្រុមហ៊ុន ឆាយណាហ៊ួយសាង ខនស្រ្តាក់សិន & ត្រេដ ឯ. ឱ្យទូទាត់ប្រាក់ឈ្នួលថ្លៃសាងសង់សសរអាគារនៃរោងចក្រ ខាត់ថាយ អឺរ ឯ.ក ឱ្យតាមត្រឹមត្រូវតាមកិច្ចសន្យាដែលធ្លាប់ធ្វើកន្លងមក ហើយសាងសង់តែសសរ ប៉ុន្តែ បច្ចុប្បន្នទំហំការងារសសរដែលត្រូវសាងសង់មានទំហំធំជាងមុន៕

ដោយ៖ ​ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម