Connect with us

ព័ត៌មានជាតិ

 គ្រូ៧ភាសា និងគ្រូបារមី៥នាក់ ចុះកិច្ចសន្យាឈប់បំពុលសង្គម

បានផុស

នៅ

នាថ្ងៃទី៣០ ខែមករា នេះ  នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងធម្មការ និងសាសនា បានផ្សព្វផ្សាយពីកិច្ចសន្យារបស់គ្រូ៧ភាសា គ្រូបារមី គ្រូចូលរូប គ្រូបារមី អូមអាមចំនួន៦រូប ជាមួយមន្ទីរធម្មការ ស្ដីពីការឈប់ធ្វើសកម្មភាពនានា ដែលប៉ះពាល់តម្លៃព្រះពុទ្ធសាសនា ប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សព្វផ្សាយដដែល គ្រូបារមី ទី១មានឈ្មោះ ឈ្មោះ វ៉ាត វុធ ដែលគេស្គាល់ថាជាគ្រូ៧ភាសា គ្រូបារមីទី២ ឈ្មោះញ៉ឹប សុភិន ដែលតាំងខ្លួនថាជាគ្រូប្រោះព្រំ បើកយីហោឈ្មោះបារមីលោកគ្រូឥណ្ឌាបារមី១២ភាសា និងទី៣គ្រូបារមីឈ្មោះ ស៊ីវ សុផល ជាគ្រូ ហុងស៊ុយ ឈ្មោះបារមីមុន្នីឥសីខ្លា រស់នៅក្នុងរាជធានីភ្នំពេញ បានធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ។

ចំណែកគ្រូបារមីដោះអំពើ អាប ធ្មប់ ឈ្មោះ គឹន បុត្តា រស់នៅក្នុងភូមិដង្កោរ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម។ រីឯគ្រូបារមី ឈ្មោះថាប៉ាន់ វណ្ណៈ រស់នៅស្រុកទឹកឈូរ ខេត្តកំពតបានធ្វើកិច្ចសន្យាជាមួយមន្ទីធម្មការ និងសាសនាខេត្តកំពត និងគ្រូបារមីភេទស្រីមានឈ្មោះថា សុខ នី ជាគ្រូទាយជោគវាសនា និងមើលជំងឺ ព្រមទាំងយកស្បង់ចីវរព្រះសង្ឈមកស្លៀកពាក់ បានធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ។

ក្នុងកិច្ចសន្យាជាមួយមន្ទីរធម្មការ គ្រូបារមីទាំងនោះ បានសន្យាស្រដៀងគ្នាថា ឈប់ធ្វើសកម្មភាពដែលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម មិនថតបង្ហោះសកម្មភាពដែលអួតអាងផ្ទុយពីការពិតតាមបណ្ដាញសង្គម ឈប់ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានឬអ្នកលេងបណ្ដាញសង្គម ឈប់យកស្បង់ចីវរព្រះសង្ឈមកស្លៀកពាក់ និងឈប់ធ្វើសកម្មភាពមិនសមរម្យដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនា។ ក្នុងករណីមិនគោរពតាមកិច្ចសន្យា នឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន៕​

ដោយ​៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច២ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម