ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យសិក្សាពីតម្រូវការប្រទេស ដែលទិញផលិតផលកសិកម្មកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា នៅលើពិភពលោក ប្រទេសប្រមាណ ២០០ សុទ្ធតែជាប្រទេសនាំចេញកសិផលដូចគ្នា ដូច្នេះកម្ពុជាត្រូវកំណត់មុខសញ្ញា នៃប្រទេសដែលត្រូវនាំចេញ និងពង្រឹង និងការកំណត់នូវទិសដៅ ផលិតផលដែលត្រូវនាំចេញ ត្រូវធានាគុណភាពផលិតផលដើម្បីទាក់ទាញប្រទេសដែលកម្ពុជានាំទៅ។
សម្ដេចមហាបវរធិបតីថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤នេះថា រាជរដ្ឋាភិបាលបានរៀបចំក្រុមការងារមួយដែលជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសមួយចំនួនដើម្បីបើកច្រកផលិតផលកសិកម្ម។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា បច្ចុប្បន្នផលិតកម្មកសិកម្ម មិនមែនតែនាំចេញនោះទេ គឺកម្ពុជាបានព្យាយាមភ្ជាប់ទាំងការនាំចេញ និងការវិនិយោគ។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «យើងមិនត្រឹមតែខិតខំបើកឱកាស ហើយខិតខំផលិតខ្លួនឯងទេ យើងថែមទាំងទាក់ទាញនូវក្រុមហ៊ុនដែលផលិតនោះយកមកដាក់វិនិយោគនៅទីនេះ ផលិតនៅស្រុកយើងមានស្ដង់ដារហើយនាំចេញតែម្ដង ចឹងយើងចំណេញ២ ចំណេញទាំងការនាំចេញផលិតផល ចំណេញទាំងការវិនិយោគបច្ចេកវិទ្យាដែលចូលមក»។
សម្ដេចបញ្ជាក់ថា បើកម្ពុជាវេចខ្ចប់រួចហើយនាំចេញ ធ្វើឱ្យមានផលចំណេញច្រើនជាងនាំផលិតផលឆៅចេញទៅក្រៅ។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅពេលខាងមុខ ក្រុមហ៊ុនធំៗ នៅសិង្ហបុរី និងអាមេរិក ជប៉ុន គ្រោងមកកម្ពុជាដើម្បីសិក្សាលើការវិនិយោគលើវិស័យកសិកម្មច្រើន បន្ទាប់ពីទស្សនកិច្ចរបស់សម្ដេចនៅបរទេសជាបន្តបន្ទាប់។
សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាត្រូវសិក្សាឱ្យច្បាស់ថា ប្រទេសណា ត្រូវការអ្វី ហើយដាក់ទិសដៅជំរុញទៅលើផលិតផលនោះតែម្ដងមិនចាំបាច់មានផលិតផល ១០០ មុខទៅឱ្យគេនោះទេ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់