Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាប់បែកទំនើបប្រភេទថ្មីរបស់អាមេរិក ជិតទៅដល់ដៃ អ៊ុយក្រែន ហើយ

បានផុស

នៅ

សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃអង្គារទី៣០ខែមករាថា សហរដ្ឋអាមេរិក នឹងប្រគល់គ្រាប់បែករយៈចម្ងាយឆ្ងាយថ្មីដ៏ទំនើបជាលើកដំបូង ទៅឲ្យប្រទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការសាកល្បងប្រកបដោយជោគជ័យ។

(រូបថត៖ WIKI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយ​ការណ៍ គ្រាប់​បែកទំហំតូចបាញ់ចេញពីដីគោកប្រភេទនេះគឺផលិតដោយក្រុមហ៊ុន Boeing ជាមួយរយៈចម្ងាយ៨៨គីឡូម៉ែត្រ ហើយមានសមត្ថភាពបាញ់ចំគោលដៅច្បាស់ៗ។

របាយការណ៍ដដែល បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់មួយរូបដែលនិយាយថា សូម្បីតែក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក ក៏មិនទាន់មានគ្រាប់បែកនេះដែរ ហើយវានឹងត្រូវយកប្រើប្រាស់ជាលើកដំបូងនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន ជាមួយក្តីសង្ឃឹមថា ជួយកងទ័ពទីក្រុងកៀវបានច្រើន។

(រូបថត៖ Global Defence Mart)

ទោះបីជាយ៉ាងណាក៏ដោយ អាមេរិក មិនបញ្ជាក់ទេថាតើខ្លួននឹងបញ្ជូនឲ្យអ៊ុយក្រែន ប៉ុន្មានគ្រាប់ ហើយក៏មិនបញ្ចេញព័ត៌មានលម្អិតលើសនេះដែរ ពាក់ព័ន្ធគ្រាប់បែកដ៏ទំនើបខាងលើ។

សូមបញ្ជាក់ជាថ្មី ចាប់តាំងពីរុស្ស៊ី ផ្តើមប្រតិបត្តិការយោធាពិសេសក្នុងខែកុម្ភៈឆ្នាំ២០២២មក ប្រទេសលោកខាងលិច បានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ក្នុងចំនួនទឹកប្រាក់រាប់រយពាន់លានដុល្លារ។

(រូបថត៖ កងទ័ពអាកាសអាមេរិក)

ជំនួយបានវិវត្តពីគ្រាប់កាំភ្លើងធំនិងការបណ្តុះបណ្តាលទ័ពនៅឆ្នាំ២០២២ ទៅជាជំនួយសព្វាវុធធុនធ្ងន់ រួមទាំងរថក្រោះ ប្រព័ន្ធការពារដែនអាកាសទំនើបៗ គ្រាប់បែកចង្កោម និងមីស៊ីលផងដែរ។

យ៉ាងណា វិមានក្រឹមឡាំង តែងព្រមានជានិច្ចថា ភាគីលោកខាងលិចកំពុង ចូលដៃដោយផ្ទាល់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តាមរយៈការផ្តល់ជំនួយទាំងនេះ ហើយអាវុធដែលបញ្ជូនទៅ នឹងត្រូវទីក្រុងមូស្គូ កម្ទេចក្លាយជាផេះផង់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ពូទីន ប្រកាសថា សម្ព័ន្ធមិត្តរបស់ខ្លួនក្លាយជា មហាអំណាចនុយក្លេអ៊ែរ ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣១ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម