ព័ត៌មានជាតិ
កម្ពុជា នឹងរៀបចំតំបន់សេដ្ឋកិច្ចពិសេស ដែលអាចសម្រួចជាប្រភេទឧស្សាហកម្មណាមួយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំតំបន់សេដ្ឋកិច្ចពិសេស ដែលអាចសម្រួចជាប្រភេទឧស្សាហកម្មណាមួយ និងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់វិនិយោគិនពីប្រទេសតែមួយ។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានខែមកនេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ បានគិតគូរអំពីរូបមន្ត ក៏ដូចជាវិធានការជាក់ស្ដែង សម្រាប់ការគិតគូរទាំងការដាក់ចេញនូវទិសដៅពាណិជ្ជកម្ម និងការទាក់ ទាញវិនិយោគ។ ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំដាក់ឲ្យអនុវត្ត និងការកសាងរៀបចំនូវប្រភេទតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបំពេញបន្ថែមនូវតំបន់សេដ្ឋកិច្ចពិសេស ដែលមានស្រាប់។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត តំបន់សេដ្ឋកិច្ចពិសេស ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំទៅថ្ងៃអនាគត គឺជាតំបន់សេដ្ឋកិច្ចពិសេសដែលអាចសម្រួច ទៅប្រភេទឧស្សាហកម្មណាមួយ។ «យើងកំពុងតែរៀបចំគោលនយោបាយ និងរៀបចំសាកល្បងនូវតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ទាក់ទាញការវិនិយោគ ទៅលើបច្ចេកវិទ្យាបៃតង ទៅលើឧស្សាហកម្មប៉ៃតង និងផ្នែកឌីជីថល បានន័យថា តំបន់សេដ្ឋកិច្ចពិសេសនេះ គឺសម្រាប់តែការវិនិយោគបែបនោះតែម្ដង»។ នេះបើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែសិក្សា ដើម្បីរៀបចំនូវតំបន់សេដ្ឋកិច្ចពិសេស សម្រាប់វិនិយោគិនពីប្រទេសតែមួយ។ ប្រមុខរាជរដ្ឋាភិបាល បានឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេស គឺសម្រាប់គ្រប់ឧស្សាហកម្ម និងគ្រប់ប្រទេសទាំងអស់។ ដូច្នេះ រាជរដ្ឋាភិបាល នឹងរៀបចំតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ដើម្បីបំពេញបន្ថែម មិនមែនជំនួស ឬប្រកួតប្រជែង តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងមានបច្ចុប្បន្ននេះទេ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៤ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ