ព័ត៌មានជាតិ
ពន្លឺនៃដំណោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ
សម្តេច ហ៊ុន ម៉ាណែត បានដាក់ចេញ នូវវិធានការបន្ថែម ដើម្បីជំរុញឱ្យមានការវិនិយោគទៅលើអគារនៅខេត្តព្រះសីហនុ មានដូចជា លើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែម សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ។ ការដាក់ចេញវិធានការបន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ធ្វើឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
តាមរយៈកម្មវិធីពិសេសនេះ មានការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៣ ឆ្នាំ, ពន្ធអប្បបរមារយៈពេល ៣ ឆ្នាំ និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល រយៈពេល ៣ ឆ្នាំ សម្រាប់គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចនានា ដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ក៏មានការលើកលែងអាករលើតម្លៃបន្ថែម អត្រាសូន្យភាគរយចំពោះសហគ្រាសតាមរបបស្វ័យប្រកាសដែលផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬសេវាដល់កម្រោង ឬ សកម្មភាពធុរកិច្ច ជាប់គាំងក្នុងខេត្តព្រះសីហនុ ក្នុងការសាងសង់បញ្ចប់ និងការជួសជុលកែលម្អលើអគារ ដែលជាប់គាំងផងដែរ។ លើសពីនេះទៀត នឹងមានការលើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យរយៈពេល ៥ ឆ្នាំ។ លើកលែងពន្ធអចលនទ្រព្យ និងលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការ ប្រាក់) ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៥ ហើយការលើកលែងនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។
រាជរដ្ឋាភិបាល លើកលែងការបង់ថ្លៃសេវាសាធារណៈ និង ថ្លៃលើសន្ទស្សន៍ប្រើប្រាស់ដី ចំពោះការស្នើសុំលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ លិខិតបិទការដ្ឋាន សំណង់ ឬ វិញ្ញាបនបត្រប្រើប្រាស់សំណង់ ។ រៀបចំគោលការណ៍ និងសម្របសម្រួលការបង្កើកទីផ្សារលក់ឡៃឡុងអចលនទ្រព្យសម្រាប់អចលន ទ្រព្យក្នុងខេត្តព្រះសីហនុ។ រៀបចំតំបន់កម្រោងវិនិយោគ និង/ឬ តំបន់អភិវឌ្ឍ នៅតាមភូមិ សង្កាត់ និងផ្លូវសំខាន់ៗ ដូចជា តំបន់ទេសចរណ៍ពិសិដ្ឋ តំបន់លក់ទំនិញរួចពន្ធ ដែលគ្រប់ជាតិសាសន៍អាចទិញទំនិញបាន វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្របតាមសក្កានុពល និង ភូមិសាស្រ្តជាក់ស្ដែង។
សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «អ្នកទិញអគារមិនមែនទិញសម្រាប់យកទៅលក់ចំណេញទេ គឺត្រូវទិញថ្ងៃនេះ អភិវឌ្ឍន៍នៅឆ្នាំ២០២៤នេះតែម្តង មិនត្រូវទុកចោលទេ»។
ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ និងម៉្យាងជាខេត្តដែលមានអគារច្រើន មានតម្លៃជាង១ ០០០ លានដុល្លារអាមេរិក ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ច និងធុរកិច្ច ពិសេស ប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និងអនាគត។
សូមបញ្ជាក់ថា វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង គឺជា “វិធានការជាកញ្ចប់ដែលត្រូវអនុវត្ត ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាតួអង្គតែមួយ ប្រកបដោយឆន្ទៈខ្ពស់ និងមានភាពសកម្ម ដែលត្រូវធ្វើឡើងតាមរយៈការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ការបង្កើតតម្រូវការទីផ្សារ និងការបង្កើតសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើកឡើងវិញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា