Connect with us

កីឡា

Neymar ឆ្លើយតបទៅអ្នកសើចចំអកពាក់ព័ន្ធនឹងទម្ងន់របស់​ខ្លួន

បានផុស

នៅ

កាលពីចុងសប្តាហ៍មុនមានរឿងផ្ទុះឡើង ក្រោយ Neymar ត្រូវបានគេប្រទះឃើញនៅក្នុងពិធីខួបកំណើតគម្រប់៥៨ឆ្នាំរបស់លោក Romario ហើយកីឡាករវ័យ៣១ឆ្នាំរូបនេះ​រង​ការរិះគន់​ច្រើនអំពី​រាង​​កាយ​របស់​ខ្លួន​ដែលមើល​ទៅ​ធាត់​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៧ខែតុលា ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Neymar បានរងរបួសពេលកំពុងលេងឱ្យក្លិប​ Al-Hilal នៅ​លីគ​អារ៉ាប៊ីសាអ៊ូឌីត ដោយរងរបួសដាច់សរសៃពួរ​ជើងឆ្វេង ​ជាហេតុធ្វើឲ្យរូបគេ​អវត្តមាន​នៅលើ​ទី​លាន។ តាមការបញ្ជាក់របស់គ្រូពេទ្យជម្រើសជាតិប្រេស៊ីល លោក Rodrigo Lasmar ថា តារាឆ្នើមប្រេស៊ីលរូបនេះ​មិនអាចវិលចូលទីលាន​បានទេរហូតដល់ដើមរដូវកាល ២០២៤-២០២៥។

Neymar បាននិយាយថា ៖«ការហ្វឹកហាត់ថ្ងៃនេះបានបញ្ចប់ហើយ។ ខ្ញុំគិតថា គីឡូខ្ញុំគឺស្រស់ស្អាត។ វាធាត់មែនទេ ខ្ញុំគិតថា មិនអីទេ»។ រូបគេបានបង្ហោះវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រោយមានរូបថតជាច្រើនសន្លឹកត្រូវបានផ្សព្វផ្សាយហើយក៏មានអ្នកសើចចំអក​ជា​ច្រើន៕

ប្រែសម្រួល៖ ផា រតនា​
ប្រភព៖ Marca

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​១០២ សមាគម AIMF ប្រព្រឹត្តទៅ ដោយបាន​ពិនិត្យ​និង​អនុម័ត​របៀបវារៈ​សំខាន់​ចំនួន​៥​របស់​សមាគម

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ស្នើ​ឱ្យ​ប៉ូលិស​ដក​ដៃ​ចេញពី ការ​ផាកពិន័យ មក​ជួយ​សម្រួល​ស្ទះ​ចរាចរ​ណ៍​និង​ស្នើ​មិនឱ្យ​យកប្រាក់​លើ​ការ​ផ្ញើ​កង់​ម៉ូតូ​នៅ​តាម​មណ្ឌល​ប្រឡង​បាក់​ឌុប

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរឱ្យផ្អាកអាជីវកម្មថតចម្លង ភោជនីយដ្ឋាន ការដ្ឋានសំណង់ដែលបង្កការរំខានដល់មណ្ឌលប្រឡងបាក់ឌុប

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីរ៉ែ និងថាមពល៖ទប់មិនឱ្យភ្លើងឡើងថ្លៃ ហើយបញ្ចុះតម្លៃជូនពលរដ្ឋ ជាគោលនយោបាយរបស់សម្ដេចធិបតី​

ព័ត៌មានជាតិ១៣ ម៉ោង មុន

សហជីព និង​កម្មករ​និយោជិត​នៅ​កម្ពុជា រំភើប​យ៉ាង​ខ្លាំង ក្រោយពី​កម្ពុជា​បំបែក​ឯតទគ្គកម្ម «​ការតាំង​បង្ហាញ​រថយន្ត​ទំនើប​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​»

Sokha Hotels

ព័ត៌មានពេញនិយម