ព័ត៌មានអន្ដរជាតិ
ដរាបណា អ៊ីស្រាអែល មិនស្ងាត់បាញ់លើហ្គាហ្សា គ្រាប់រ៉ុកកែតក្រុមហ៊ូធីក៏បន្តហោះបុកនាវានៅសមុទ្រក្រហម
“ដរាបណាអ៊ីស្រាអែលនៅតែបាញ់បោះទៅលើតំបន់ហ្គាហ្សាស្ទ្រីប នោះគ្រាប់រ៉ុកកែត និងយន្តហោះគ្មានមនុស្សបើករបស់ក្រុមឧទ្ទាមហ៊ូធីក៏មិនស្ងាត់ហោះទៅបុកនាវានៅសមុទ្រក្រហមនោះដែរ” ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រុមឧទ្ទាមនៅក្នុងប្រទេសយេម៉ែនមួយនេះ ។
ថ្លែងក្នុងបទសម្ភាសន៍ផ្ដាច់មុខតាមអនឡាញជាមួយទូរទស្សន៍ជប៉ុន NHK កាលពីថ្ងៃទី៣០ ខែមករា, អ្នកនាំពាក្យរូបនេះបានលើកឡើងថា ក្រុមឧទ្ទាមហ៊ូធីបាននិងកំពុងបាញ់បោះមិនដកដៃទៅលើនាវានៅសមុទ្រក្រហម ហើយពួកគេនៅតែចិញ្ចឹមចិត្តបន្តសកម្មភាពដូច្នេះទៀតដើម្បីបង្ហាញពីការប្រកៀកស្មាគ្នាជាមួយក្រុមហាម៉ាសដែលកំពុងត្រដាបត្រដួសក្រោមភ្លើងសង្គ្រាមរបស់អ៊ីស្រាអែល ។
ទោះយ៉ាងណា ក្រុមឧទ្ទាមហ៊ូធីក៏មិនមានឆន្ទៈ ក៏ដូចជាចេតនាណាមួយបញ្ឆេះស្ថានការណ៍ឲ្យកាន់តែតានតឹងនៅទូទាំងតំបន់មជ្ឈិមបូព៌ានោះដែរ ហើយក្រុមឧទ្ទាមដែលក៏មានខ្នងបង្អែកពីអ៊ីរ៉ង់មួយនេះ នឹងទម្លាក់អាវុធចុះភ្លាម នៅពេលដែលកម្លាំងទ័ពអ៊ីស្រាអែលពន្លត់ភ្លើងសង្គ្រាមរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាដូចគ្នា ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សារព័ត៌មាន CNN បានរាយការណ៍នៅក្នុងខែមករានេះថា កងកម្លាំងអាមេរិក និងអង់គ្លេសរួមជាមួយក្រុមចម្រុះផ្សេងទៀតដែលបង្កើតឡើងកាលពីឆ្នាំមុន ក៏ផ្ទុះការវាយប្រហារតបតទៅលើគោលដៅរបស់ក្រុមឧទ្ទាមហ៊ូធីក្នុងប្រទេសយេម៉ែនវិញ ខណៈទង្វើនេះទាញឲ្យក្រុមប្រដាប់អាវុធមួយនេះ កាន់តែក្ដៅស្លឹកត្រចៀក និងថែមទាំងចង់ប្រកាសភ្លើងសង្គ្រាមជាមួយប្រទេសទាំងពីរផងដែរ ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានប្រាប់សារព័ត៌មាន CBS កាលពីពាក់កណ្ដាលខែមករានេះថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមិនចង់ប្រែក្លាយប្រតិបត្តិការរបស់ខ្លួននៅសមុទ្រក្រហមទៅជាជម្លោះបែកផ្កាភ្លើងជាមួយប្រទេសយេម៉ែននោះទេ ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុមឧទ្ទាមហ៊ូធីមិនដែលកេះកៃបាញ់ខុសគោលដៅណាមួយឡើយ ហើយថែមទាំងអះអាងទៀតថា រាល់ទង្វើរបស់ពួកគេក៏មិនបានបង្កផលប៉ះពាល់ទៅដល់ផ្លូវដឹកជញ្ជូនរបស់កប៉ាល់ពាណិជ្ជករដែលបើកកាត់ឈូងសមុទ្រ Aden នោះដែរ ។
ផ្ទុយទៅវិញ មានតែអាមេរិកខ្លួនឯងប៉ុណ្ណោះដែលជាអ្នកចាក់រុកបង្កអសន្តិសុខដល់ផ្លូវទឹកដឹកជញ្ជូនមួយនេះ ខណៈគិតត្រឹមពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ នេះ ប្រទេសជាង ៥០ ត្រូវរងផលប៉ះពាល់ ដោយសារតែការវាយប្រហាររបស់ ក្រុមឧទ្ទាមហ៊ូធីប្រមាណជា ២៧ លើកលើកប៉ាល់ទាំងអស់ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មានប្រទេសចេញមុខបញ្ចប់ភ្លើងសង្គ្រាមបង្ហូរឈាមនៅតំបន់ ហ្គាហ្សា
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៧ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)