សន្តិសុខសង្គម
អាជ្ញាធរជួសជុល ផ្លូវវាងច្រាំងទន្លេបាក់ស្រុតជាង ២០០ ម៉ែត្រ
ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តត្បូងឃ្មុ លោក អាន ស៊ីណា បានឱ្យដឹងថា អាជ្ញាធរខេត្តត្បូងឃ្មុំបានដាក់ម៉ាស៊ីនខួងយកអាចម៍ដីទៅពិនិត្យរួចហើយ ចំណុចបាក់ស្រុតច្រាំងទន្លេប្រវែង ២០០ម៉ែត្រ ស្ថិតនៅចុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកបន្តថា មានជម្រើសពីរ ក្នុងការជួសជុលផ្លូវនេះ ១.ករណីក្រសួងពិនិត្យឃើញថា បើជួសជុលទប់ច្រាំងហើយនៅតែបន្តបាក់នោះ ២.ក្រសួងនឹងធ្វើផ្លូវវាងខាងកើតវត្តពាមចក ចំណុចគល់ស្ពានអង្កូ បន្តទៅស្ពានព្រែកតាខ្វាន់ចុងភូមិទួលគរ ហើយថវិកាក្រសួងជាអ្នកចំណាយ គ្រាន់តែការជួសជុលមិនទាន់កំណត់ថ្ងៃបរិច្ឆេទច្បាស់លាស់ ផ្លូវបេតុងនេះ ស្រុតខ្លាំងមែនហើយ តែអាចធ្វើចរាចរណ៍បាន។
ផ្លូវបេតុងមួយកន្លែងនេះបានរងការបាក់ស្រុតចូលទន្លេមេគង្គ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៣ ដោយសារទឹកហូរជ្រាប។ ផ្លូវបេតុង មួយខ្សែនេះ ជាផ្លូវដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ស្រុកកោះសូទិន ខេត្តកំពង់ចាម៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍