ព័ត៌មានជាតិ
អនុរដ្ឋលេខាធិការក្រសួងការបរទេស១រូប ត្រូវបានផ្ទេរមកជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី
អនុរដ្ឋលេខាធិការក្រសួងការបរទេស លោក អាន សុខខឿន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ផ្ទេរ និងតែងតាំងមុខតំណែងឱ្យមកកាន់ការជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
លោក អាន សុខខឿន ទទួលបានតែងតាំងជាអនុរដ្ឋលេខាក្រសួងការបរទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ មុននឹងទទួលបានតំណែងនេះ លោកក៏ធ្លាប់បំពេញការងារជាឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ។
ក្រៅពីតួនាទីជាអនុរដ្ឋលេខាធិការក្រសួងការបរទេស លោក អាន សុខខឿន ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ លោកក៏មានតួនាទីជាអ្នកនាំពាក្យឱ្យក្រសួងការបរទេសផងដែរ។
សម្រាប់ប្រវត្តិការសិក្សារ លោក អាន សុខខឿន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រអប់រំភាសាអង់គ្លេស ពីវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅក្នុងឆ្នាំ២០០៤ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិនៅ Maxwell School of Citizenship and Public Affair នៃ Syracuse University ក្នុងសហរដ្ឋអាមេរិក៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍១៤ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី