ព័ត៌មានជាតិ
កម្ពុជា ឯកភាព អនុវត្តផែនការយុទ្ធសាស្ត្រ WFP Cambodia Country រយៈពេល ៥ឆ្នាំ
រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្ររបស់ WFP Cambodia Country រយៈពេល ៥ឆ្នាំ។ នេះបើតាមការផ្ដល់ព័ត៌មានពីក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ។
ដោយមានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ ដោយប្រារព្ធនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ផែនការយុទ្ធសាស្ត្រនេះ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
ពិធីចុះហត្ថលេខានេះធ្វើឡើងរវាង លោកស្រី យ៉ិនទៀង ពុទ្ធរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយ លោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា។
គួរបញ្ជាក់ថា ផែនការរយៈពេល ៥ ឆ្នាំ របស់ WFP Cambodia Country គឺផ្តោតទៅលើសកម្មភាពចម្បងៗមួយចំនួនរួមមាន៖ អាហារូបត្ថម្ភ (Nutrition: MAM Guideline, SBCC, Dietary Guidelines…), ប្រព័ន្ធស្បៀង (Food System), កម្មវិធីផ្ដល់អាហារតាមសាលារៀន (School Feeding Program), ការគ្រប់គ្រងគ្រោះមហន្តរាយ (Disaster Management)៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា