Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន រកឃើញបញ្ហាប្រឈមខ្លាំងចំនួន៣​ ដែលកំពុងបំផ្លិចបំផ្លាញបឹងទន្លេសាប

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានរកឃើញនូវបញ្ហាប្រឈមចំនួន៣ ដែលកំពុងបំផ្លិចបំផ្លាញដល់បឹងទន្លេសាបរបស់កម្ពុជា។ បើតាមការអះអាងរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ហាប្រឈមខ្លាំងដែលបង្កជាហានិភ័យដល់បឹងទន្លេសាប គឺបញ្ហាភ្លើងឆេះព្រៃ ការទន្ទ្រានព្រៃយកដី និងបម្រែបម្រួលអាកាសធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត លើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងដំណើរទស្សនកិច្ចនៃគណៈប្រតិភូក្រសួងបរិស្ថាន និងសហភាពអឺរ៉ុបនៅបឹងទន្លេសាបនៃភូមិសាស្រ្តខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែកមរា ឆ្នាំ ២០២៤នេះ។ លោក អ៊ាង សុផល្លែត បានថ្លែងថា ដំណើរទស្សនកិច្ច នាពេលនេះ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីបឹងទន្លេសាប ដោយធ្វើយ៉ាងណាធានាកិច្ចការពារបរិស្ថានផង អភិរក្សាធនធានធម្មជាតិផង​ និងសំដៅជួយដល់ប្រជាសហគមន៍ ធ្វើយ៉ាងណាឱ្យប្រជាសហគមន៍មានជីវភាពល្អប្រសើរប្រកបដោយនិរន្តភាព។

ជាការកត់សម្គាល់ក្នុងដំណើរនៃយុទ្ធនាការពេលនេះ លោករដ្ឋមន្ត្រី អ៊ាង​ សុផល្លែត បានសង្កេតឃើញថា កត្តាសំខាន់ៗចំនួន៣ ដែលជាបញ្ហាប្រឈមនៅក្នុងបឹងទន្លេសាប។ បើតាមលោករដ្ឋមន្ត្រី បញ្ហាប្រឈមទី១ គឺបញ្ហាភ្លើងឆេះព្រៃ ដែលកំពុងក្លាយជាក្ដីបារម្ភមួយបង្កដល់ការបំផ្លិចបំផ្លាញបឹងទន្លេសាប។ ជាវិធានការចាំបាច់ជាបន្ទាន់ចំពោះមុខ លោករដ្ឋមន្ត្រី ណែនាំឱ្យមានការចូលរួមទប់ស្កាត់កុំឱ្យភ្លើងឆេះព្រៃតទៅទៀត ហើយជាមួយគ្នានេះ លោក បានជំរុញការដាំដុះកូនឈើឡើងវិញឱ្យបានកាន់តែច្រើន ក្រោមកិច្ចសហការរវាងក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ព្រមទាំងប្រជាសហគមន៍។

បញ្ហាប្រឈមទី២ ដែលលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន កត់សម្គាល់ឃើញនោះ គឺការទន្ទ្រានយកដីព្រៃលិចទឹកនៅក្នុងតំបន់បឹងទន្លេសាប។ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានអំពាវនាវដល់បុគ្គលមួយចំនួន ជាពិសេសអ្នកអំណាច គប្បីបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ព្រៃលិចទឹកដើម្បីទន្ទ្រានយកដីនៅក្នុងតំបន់បឹងទន្លេសាបបន្តទៀត ដោយត្រូវគិត ពីផលប្រយោជន៍រួម ខណៈបឹងទន្លេសាប គឺជាប្រភពត្រីសម្រាប់ផ្កត់ផ្គង់ប្រជាជនកម្ពុជារាប់លាននាក់។

ដោយឡែក បញ្ហាប្រឈមទី៣ គឺការបម្រែបម្រួលអាកាសធាតុ ដោយលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បញ្ហានេះពិបាកនឹងទប់ស្កាត់ ព្រោះបញ្ហាបម្រែបម្រួលអាកាសធាតុ ជាបញ្ហាសាកល។ តែទោះជាយ៉ាងណាក៏ដោយ ក្នុងអាណត្តិទី៧នេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធសាស្ត្រថ្មីមួយ គឺយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន ដោយផ្ដោតទៅលើភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីទប់ស្កាត់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ១៤ នាទីutes មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

ព័ត៌មានជាតិ៥៦ នាទីutes មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម