Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ដសៀមរាប នឹងស្នើទៅរដ្ឋាភិបាលបន្តឧបត្ថម្ភប្រាក់ដល់ពលរដ្ឋរស់នៅក្រុងរុនតាឯក

បានផុស

នៅ

រដ្ឋបាលខេត្តសៀមរាប ទទួលយកសំណើពីប្រជាពលរដ្ឋក្នុងការសុំបន្ដឱ្យជួយឧបត្ថម្ភកញ្ចប់ថវិកាដល់ពលដ្ឋនៅទីក្រុងរុនតាឯកតេជោសែន អតីតរស់នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលសម្រេច បន្ទាប់ពីរាជរដ្ឋាភិបាលកែសម្រួលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះសម្របសម្រួលជាមួយពលរដ្ឋនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤ ដោយមានប្រជាពលរដ្ឋជាងមួយពាន់គ្រួសារចូលរួម។ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ដសៀមរាប មានប្រសាសន៍ថា ដើម្បីលើកទឹកចិត្ដដល់ប្រជាពលរដ្ឋអតីតរស់នៅតំបន់អង្គរ ហើយទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក រាជរដ្ឋាភិបាលបានអភិវឌ្ឍន៍តំបន់នោះឱ្យទៅជាក្រុងទីប្រជុំជនធំ ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន។

លោកបន្ដថា ក្រោយពីបានជួបជាមួយប្រជាពលរដ្ឋ រដ្ឋបាលខេត្ដ ក៏បានទទួលយកសំណើរបស់ប្រជាពលរដ្ឋ ដែលសុំឱ្យបន្ដជួយឧបត្ថម្ភទឹកប្រាក់ សម្រាប់ពួកគាត់ស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលសម្រេច។ ដោយឡែក ការកែសម្រួលសាច់ប្រាក់បណ្ណសមធម៌នោះ គឺនៅដដែល ដោយមួយគ្រួសារទទួលបាន១២ម៉ឺរៀលក្នុងមួយខែ រួមទាំងសមាជិកកុមារពីសូន្យឆ្នាំដល់៥ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើង សមាជិកគ្រួសារក្រីក្រមានផ្ទុកមេរោគអេដស៍។ លោកបានបន្ដថា រាជរដ្ឋាភិបាល មិនបានទុកប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯកចោលនោះទេ គឺធ្វើយ៉ាងណានឹងអភិវឌ្ឍន៍នៅតំបន់នោះ ឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានការងារធ្វើ ជាពិសេសរដ្ឋាភិបាលបានផ្ដល់ជំនាញបច្ចេកទេសវិជ្ជាជីវៈដោយមិនគិតថ្លៃដល់ពលរដ្ឋផងដែរ៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម