Connect with us

ជីវិតកម្សាន្ដ

ប្រឡូកសិស្បៈជាង១០ឆ្នាំ ខេម ថាដើរមកដល់ចំណុចនេះ មិនដោយសារការគាំទ្របែបសុីជោរទេ

បានផុស

នៅ

តារាចម្រៀងសម្លេងស្អកដែលមានឈ្មោះដើមលោក ប៉ុន សុណារិន ហៅ ខេម កន្លងមកត្រូវបានគេកត់សម្គាល់ថា លោកជាតារាចម្រៀងប្រុសមួយរូបដែលលេចធ្លោរក្នុងចំណោមអ្នកចម្រៀងរួមជំនាន់ពេលបច្ចុប្បន្នដោយសន្ទុះនៃការគាំទ្រច្រើនពីសំណាក់មហាជន និងមិត្តៗយុវវ័យបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខេម ក៏ត្រូវបានគេចាត់ទុកថា ជាកំពូលតារាចម្រៀងដែលនៅតែអាចរក្សាបានការគាំទ្រ និងភាពល្បីល្បាញតម្លៃរបស់ខ្លួនជាច្រើនឆ្នាំមកហើយក្នុងវិស័យសិល្បៈចម្រៀងជាង១០ឆ្នាំកន្លងទៅ។ យ៉ាងណាកន្លងមកគេតែងឃើញតារាប្រុសមានដើមកំណើតពីដឹកដីខេត្តកំពង់ឆ្នាំងរូបនេះតែងចេញសារបង្កប់ន័យដាស់តឿនជាបន្តបន្ទាប់មិនថា រឿងផ្ទាល់ខ្លួន ឬជាសង្គមនោះទេ។

ដោយឡែកងាកមកចាប់អារម្មណ៍រឿងថ្មីមួយទៀតដែលតារាចម្រៀង ខេម ទើបទម្លាយពាក់ព័ន្ធនឹងអាជីពសិល្ប:​ជាង១០​ឆ្នាំមកនោះ គឺតារាប្រុសរូបនេះបាននិយាយថា លោកដើរមកដល់ចំណុចនេះ មិនដោយសារការគាំទ្របែបសុីជោរទេពោលគឺកើតចេញពីហ្វេនដែលតែងតែជឿជាក់លើសមត្ថភាពរបស់លោកតែម្តង។

ម្ចាស់បទ “ខ្ញុំខ្លាចហើយលុយ” លោក ខេម បានទម្លាយតាមរយ:ប្រយោគដូច្នេះថា ព្យាយាមដើរលើឆាកនេះជាង១០ឆ្នាំដោយភាពជឿជាក់ ហើយក៏មិនបានដើរមកដល់ចំណុចនេះដោយការគាំទ្របែបសុីជោរដែរ អរគុណហ្វេនដែលតែងតែជឿជាក់លើខ្ញុំ។

គួរបញ្ជាក់ដែរថា តារាចម្រៀងសម្លេងស្អកលោក ខេម ខណ:អាជីពសិល្បៈបច្ចុប្បន្នកាន់តែមានភាពរីកចម្រើន និងទទួលបានការគាំទ្រអាចរកចំណូលបានកាន់តែខ្ពស់នោះ កាលពីកន្លងទៅនេះលោកក៏ធ្លាប់ទម្លាយអំពីប្រវត្តិអតីតកាលរបស់ខ្លួនដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនទម្រាំបានល្បីឈ្មោះដូចសព្វថ្ងៃ។ រឿងរ៉ាវលំបាកទាំងនោះ គឺ ខេម ត្រូវរកលុយចិញ្ចឹមម្ដាយជាស្ត្រីមេម៉ាយផង និងរៀនផងដោយកាលនោះលោកបានឆ្លងកាត់ជីវិតជាអ្នករត់ម៉ូតូឌុបយ៉ាងលំបាក៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១១ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១០ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ចរាចរណ៍១២ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ៣ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម