Connect with us

KPT+

ឧបសគ្គ​ ៥ យ៉ាង​ក្នុង​ជីវិត​ ត្រូវ​តែ​ជម្នះ​ដើម្បី​ក្លាយ​ជា​មនុស្ស​ប្រសើរ​ជាង​​មុន

បានផុស

នៅ

ឧបសគ្គ​នៅ​ក្នុង​ជីវិត​ ​ជា​អ្វី​មួយដែល​គ្រប់គ្នារមែងពើបប្រទះ​ ហើយ​វាក៏​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ជាប្រយោជន៍សម្រាប់តេស្ត​មនុស្ស​ម្នាក់ៗ។
ទាំងនេះ​ជា​បញ្ហា​ប្រឈម ៥ យ៉ាង​ក្នុង​ជីវិត ​ដែល​អ្នក​ត្រូវ​តែ​ជម្នះ​លើ​ផ្លូវជីវិត​របស់​ខ្លួន ដើម្បី​ក្លាយ​ជា​មនុស្ស​ប្រសើរជាងមុន៖

១. ការ​បាត់បង់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ថា​អ្នក​បាត់បង់​ការងារ​ ស្នេហា ឬ​ឱកាស​ទំនាក់ទំនង ការ​បាត់បង់​គឺ​ជា​ផ្នែកមួយ​ជីវិត​ដែលមិនអាច​ចៀស​​រួច​​ឡើយ។ ​ទោះ​វា​កើតឡើង​យ៉ាង​ម៉េច​ ការ​បាត់បង់​ពិត​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​ដែលយើងពិបាកទទួលយក។ ទោះ​យ៉ាងណា​ ​ការ​បាត់បង់ក៏​ផ្ដល់​ឱកាស​ដើម្បីឆ្លុះ​​ពី​ភាពរឹងមាំរបស់យើង ថាអាចបន្ត​ដំណើរ​ទៅ​មុខ​ដោយរបៀបណា។

២. ការ​បរាជ័យ

គ្មាន​មនុស្ស​ណា​ម្នាក់​ ដែល​មិន​បាន​ឆ្លង​កាត់​ការ​បរាជ័យ​ដើម្បី​រីកចម្រើនឡើយ គ្រប់គ្នាសុទ្ធ​តែធ្លាប់​ចាញ់។ នៅ​ពេល​បរាជ័យ ​យើង​នឹង​មាន​ឱកាស​ពិនិត្យ​​មើល​សកម្មភាពរបស់ខ្លួន​ម្ដង​ទៀត ​និង​អាចសម្រេចចិត្ត​បាន​ត្រូវ​ជាង​មុន។ បទពិសោធន៍​នៃ​ការ​បរាជ័យ​ អាចឱ្យយើងអភិវឌ្ឍ​ចិត្ត គំនិត កាន់តែមាំ ក៏ដូចជាទទួល​យកវាជា​មេរៀនទៅថ្ងៃមុខ។

៣. ការ​យឺតយ៉ាវ

គ្រប់​គ្នា​អាចធ្លាប់​ឆ្លង​កាត់​ការ​វិវត្ត​យឺតយ៉ាវ​ ឬមានអារម្មណ៍ដើរមិនទាន់គេ ខណៈអ្នកដទៃមានវ័យស្មើយើង គេហាក់មានអ្វីគ្រប់យ៉ាង។ កុំបារម្ភ! ក៏កុំស្មុគ!

ភាពយឺតយូរ ​គឺ​ជា​ឱកាស​រៀន​សូត្រ​ពី​បញ្ហា​ប្រឈម​​ដែល​ធ្វើ​ឱ្យ​ដំណើរ​របស់​យើងប្រែ​ជា​លឿន ពេលយើងចាប់ផ្ដើមធ្វើវាម្ដងទៀត។

៤. គំនិតអវិជ្ជមាន

ចិត្ត​ទុទិដ្ឋិនិយមជា​គូប្រជែង​ដ៏​ខ្លាំងក្លា​នៅ​ក្នុងខ្លួន បើបណ្ដោយឱ្យវាគ្រប់គ្រង ជីវិតយើងនឹងដើរលើផ្លូវអវិជ្ជមាន។ រាល់ពេល​យើងគិតអ្វីដែលមិនល្អ ប្រាកដជា​ណាស់ សកម្មភាពក៏ធ្វើទៅតាមការគិត ហើយក៏​បង្អាក់យើងមិនឱ្យរីកចម្រើន។

វិធីសាស្ត្រ​សាមញ្ញ​​ដើម្បី​ជួយ​ដោះស្រាយ​គំនិតនេះ យើងត្រូវទម្លាប់ខ្លួនធ្វើសមាធិ​ ​បួងសួង​ដោយ​ភាព​ស្ងៀមស្ងាត់ ​សរសេរកំណត់ហេតុ និង​ចេញ​ទៅ​ក្រៅ​មើលធម្មជាតិ។

៥. ​រឿង​អាក្រក់

រឿងមិនល្អអ្នកណាក៏ជួប គ្រាន់តែតិចឬច្រើន ហើយវាជាឧបសគ្គ​នៅ​ក្នុង​ជីវិតដែលមិនអាចគេចវេសរួចទេ។​ ត្រូវ​គិត​ថា​ជា​វារឿង​ធម្មតា មិន​ថាអ្នកដទៃ ឬ​អ្នក​ខ្លួនឯង សុទ្ធតែត្រូវប្រឈម។ ​ប្រសិនបើយើងមាន​គោលដៅ​​ចង់​ក្លាយ​ជា​មនុស្ស​ប្រសើរ យើងមុខតែត្រូវឆ្លងកាត់ព្យុះភ្លៀង​មិន​ខាន​ទេ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖ ឈប់បារម្ភ! ទោះវ័យ ៣០ ឆ្នាំគ្មានលុយនិងឋានៈ ក៏មិនប្រាកដថាបរាជ័យដែរ

ចុចអាន៖ និយមបន្ទោសខ្លួនឯងក្រោយធ្វើខុស សាកបញ្ឈប់កង្វល់ដោយវិធីនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា១០ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម