Connect with us

កីឡា

Sammy វិភាគ​ថា ធន់ រិទ្ធី មាន៧០%ក្នុង​ការយកឈ្នះ Saiyok

បានផុស

នៅ

កីឡាករ​ថៃ Sammy Banchamek បាន​យល់​ឃើញ​ជើង​ខ្លាំង​គុន​ខ្មែរ ធន់ រិទ្ធី សង្ឃឹម​​​៧០​%​ក្នុង​ការ​យក​ឈ្នះ​លើ​ខ្លា​ចាស់​កំណាច​ឆ្លង​ដែន​ថៃ Saiyok Pumpanmuang នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​សង្វៀន​ទូរទស្សន៍​ជាតិ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Sammy ដែល​ធ្លាប់​ឈ្នះ​ ធន់ រិទ្ធី ម្តង និង​ចាញ់​ម្តង​បាន​ចេញ​វិភាគ​ថា រូប​គេ​ពិត​ជា​ចាប់​អារម្មណ៍​ចំពោះ​ជំនួប​ជើង​ខ្លាំង​គុន​ខ្មែរ និង​ជើង​ខ្លាំង​ថៃ​នា​ចុង​សប្តាហ៍​នេះ​ណាស់។ ផ្អែក​លើ​កត្តា​សំខាន់​​៣​ដែល ធន់ រិទ្ធី មាន​ភាគ​រយ​ដល់​៧០​%​ដែល​​អាច​យក​ឈ្នះ​លើ​កីឡាករ Saiyok។ ទី១ ការ​ប្រកួត​នៅ​ទឹក​ដី​កម្ពុជា ដូច្នេះ​​កីឡាករ​ម្ចាស់​ផ្ទះ​មាន​ប្រៀប​ទៅ​ហើយ​។

កីឡាករ​ថៃ​រូប​នេះ​បន្ត​ទៀត​ថា ទី​២ ធន់ រិទ្ធី មាន​កណ្តាប់​ដៃ​ធ្ងន់ និង​ច្បាស់ ប្រសិន​បើ​ Saiyok ភ្លាត់​ចូល​កណ្តាប់​ដៃ​របស់​កីឡាករ​កម្ពុជា​ប្រាកដ​ជា​ពិបាក​ទប់​ទល់​ណាស់។ ជាក់​ស្តែង​រូប​គេ​បាន​ស្គាល់​កណ្តាប់​ដៃ​របស់ ធន់ រិទ្ធី ច្បាស់​ណាស់​នៅ​ពេល​ជួប​គ្នា​ចុង​ក្រោយ​សន្លប់​ធំ។ ទី​៣ កីឡាករ​កម្ពុជា​​នៅ​វ័យ​ក្មេង​ជាង ដូច្នេះ​កម្លាំង​ស៊ុហ្វ​ល្អ​ដែល​​អាច​ជា​ផល​ល្អ​សម្រាប់​ការ​តស៊ូ​គ្នា​៣​ទឹក។

ទោះ​បី​ជា​យ៉ាង​ណា Sammy បាននិយាយ​ពី​កីឡាករ​ថៃ​ថា Saiyok មាន​សង្ឃឹម​ឈ្នះ​៤០​​%​ ប៉ុន្តែ​កីឡាករ​ថៃ​រូប​នេះ​មាន​អាវុធ​ល្អ​ច្រើន​ជាង។ រូប​គេ​មាន​កណ្តាប់​ដៃ​ល្អ និង​ទាត់​ជើង​ឆ្វេង​​ដ៏​គ្រោះ​ថ្នាក់​ ហើយ​ភាព​ធន់​រឹង​មាំ​របស់​គេ​ល្អ​ជាង​ ដូច្នេះ​ ធន់ រិទ្ធី ត្រូវ​ប្រយ័ត្ន​ខ្លាំង​មែន​ចំពោះ​ជើងរបស់​ Saiyok។

នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​២ រវាង ធន់ រិទ្ធី និង Saiyok បន្ទាប់​ពី​លើក​ទី​១ កីឡាករ​កម្ពុជា​បាន​ចាញ់​ក្នុង​ទឹក​ទី​២។ ការ​ជួប​គ្នា​លើក​ទី​១​នោះ ជើង​ខ្លាំង​កម្ពុជា​បាន​វាយ​កណ្តាប់​ដៃ​​ឲ្យ​ខ្លា​ចាស់​ថៃ​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​៨​ម្តង​ក្នុង​ទឹក​ទី​១ ប៉ុន្តែ​ចូល​ទឹក​ទី​២ រូប​គេ​​បាន​ប្តូរ​ពី​ការ​ប្រើ​​​កណ្តាប់​ដៃ​មក​ទាត់​​រហូត​ធ្វើ​ឲ្យ​ ថៃ រិទ្ធី បោះ​បង់​ចោល​ការ​ប្រកួត​ក្នុង​ទឹក​ទី​២។

គិត​រហូត​ដល់​ពេល​នេះ Saiyok ធ្លាប់​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា​៣​រូប​ហើយ​គឺ​លើក​ទី១​បាន​ឈ្នះ ផាន់ គ្រាន់ ក្នុង​ទឹក​ទី១​កាល​ពី​ឆ្នាំ​២០១៦។ លើក​ទី២ រូប​គេ​បានឈ្នះ ធន់ រិទ្ធី ក្នុង​ទឹក​ទី​២​កាល​ពី​ឆ្នាំ​២០២២ និង​លើក​ទី​៣​បាន​ចាញ់កីឡាករ ធឿន ធារ៉ា ក្នុង​ទឹក​ទី​១​កាល​ពី​ឆ្នាំ​២០២២។

នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​កុម្ភៈ​នេះ ធន់ រិទ្ធី បាន​​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​សង​សឹក​ខ្លា​ចាស់​​ Saiyok៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣១ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម