ព័ត៌មានអន្ដរជាតិ
សមាជិក BRICS ផ្តាំផ្ញើឲ្យប្រទេសទាំងអស់ ឈប់ជួយអ៊ីស្រាអែល
តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃពុធទី៣១ខែមករាបានឲ្យដឹងថា ក្រោយសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ (ICJ) កាលពីសប្តាហ៍មុន ស្រាប់តែលោកស្រី Naledi Pandor រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូងដែលជាសមាជិក BRICS បានផ្តាំផ្ញើឲ្យប្រទេសទាំងអស់ បញ្ឈប់ការផ្តល់ជំនួយដល់យោធាអ៊ីស្រាអែល ព្រោះពួកគេអាចក្លាយជាអ្នកសមគំនិតប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដែរ។
លោកស្រី Pandor ប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុង Pretoria ថា “តាមយើងគិត ការរកឃើញនេះបង្ហាញយ៉ាងច្បាស់ថា អំពើប្រល័យពូជសាសន៍កំពុងកើតឡើងប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ ដូច្នេះ ប្រជាជាតិទាំងឡាយត្រូវតែធានាឲ្យបានថា ពួកគេនឹងមិនជួយដល់ការប្រព្រឹត្តអំពើបែបនេះក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាសទេ។ វាជាកាតព្វកិច្ចយ៉ាងចាំបាច់សម្រាប់រដ្ឋទាំងអស់ ដែលត្រូវបញ្ឈប់ការផ្តល់មូលនិធិនិងជួយសម្រួលដល់សកម្មភាពយោធាអ៊ីស្រាអែល ដែលតុលាការបង្ហាញថា ជាការប្រល័យពូជសាសន៍ដ៏គួរឲ្យជឿជាក់”។
សូមបញ្ជាក់ថា ICJ បានសម្រេចកាលពីថ្ងៃទី២៦ខែមករាថា អ៊ីស្រាអែល ត្រូវតែចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅប៉ាឡេស្ទីន។ លើសពីនេះ ទីក្រុងហ្ស៊េរុយសាឡិមខាងលិច ក៏ត្រូវបញ្ជាឲ្យដាក់ទណ្ឌកម្មយោធារបស់ខ្លួនរូបណា ដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅសេចក្តីសម្រេចរបស់តុលាការអង្គការសហប្រជាជាតិនេះថា ជារឿងគួរឲ្យស្អប់ខ្ពើម ហើយប្តេជ្ញា មិនអនុញ្ញាតឲ្យទាហានអ៊ីស្រាអែលណាម្នាក់ ត្រូវបញ្ជូនទៅទីក្រុងឡាអេ ឡើយ។
យោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន, មនុស្សជិត២៧០០០នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងក្នុងខែតុលា។
ជម្លោះបានចាប់ផ្តើម ពេលយុទ្ធជនក្រុមហាម៉ាស បើកការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលលើទឹកដីអ៊ីស្រាអែលដោយសម្លាប់មនុស្សជាង១១០០នាក់ និងចាប់រាប់រយនាក់ជាចំណាប់ខ្មាំង។ លើសពីនេះ ពលរដ្ឋហ្គាហ្សាប្រហែល៨៥% ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ហើយអង្គការសហប្រជាជាតិរាយការណ៍ថា មនុស្ស៥៧០០០០នាក់នៅទីនោះ កំពុងឃ្លានដាច់ពោះសឹងស្លាប់ហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា