Connect with us

ព័ត៌មានជាតិ

ប្រធានផ្សារអូរឬស្សី ណែនាំអាជីវករ មិនឱ្យលក់តម្លើងថ្លៃទំនិញផ្សេងៗ ទាក់ទងនឹងគ្រឿងសែនបុណ្យចូលឆ្នាំចិន ខាងមុខ

បានផុស

នៅ

ប្រធានផ្សារអូរឬស្សី បញ្ជាក់ថា លោកបានណែនាំអាជីវករទាំងអស់ មិនឱ្យលក់តម្លើងថ្លៃលើគ្រប់មុខទំនិញផ្សេងៗ ដែលទាក់ទងនឹងគ្រឿងសម្រាប់សែនបុណ្យចូលឆ្នាំចិនទេ ខណៈប៉ុន្មានថ្ងៃនេះ អតិថិជនមានតម្រូវការសម្ភារៈសែនយ៉ាងច្រើនកុះករ។

លោក ឡយ ស៊ាងអាង ប្រធានផ្សារអូរឬស្សី បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ថា ពាក់ព័ន្ធនឹងរដូវកាលសែនចូលឆ្នាំចិន លោកបានធ្វើការណែនាំដល់អាជីវករទាំងអស់ ក្នុងផ្សារអូរឬស្សី មិនឱ្យលក់តម្លើងថ្លៃចំពោះទំនិញផ្សេងៗ ទាក់ទងនឹងគ្រឿងសែន ក្នុងនោះមានដូចជា ៖ ក្រដាសសែន គ្រឿងទេស សម្ភារៈ និង ភេសជ្ជៈ ផ្សេងៗទៀត សម្រាប់បុណ្យចូលឆ្នាំចិន ខាងមុខ។ លោកប្រធានផ្សារ បន្ថែមថា «កុំព្រោះតែតម្រូវការមួយពេល ធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្តមកលើខ្លួន ម្លោះហើយ សូមលក់តម្លៃសមរម្យដូចពេលធម្មតាទៅបានហើយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡយ ស៊ាងអាង បានបន្តថា ក្នុងនាមប្រធានគណៈកម្មការផ្សារអូរឬស្សី លោកនៅតែទទូច និង ក្រើនរំលឹកដល់អាជីវករទាំងអស់ មេត្ដារក្សានូវគុណតម្លៃការលក់ដូររបស់ខ្លួន សូមកុំលក់តម្លើងថ្លៃហួសហេតុ ដែលធ្វើឱ្យអតិថិជន បាត់បង់ទំនុកចិត្ត នាំឱ្យការលក់ដូរគ្មាននិរន្ដរភាពទៅថ្ងៃខាងមុខទៀត។

គួរបញ្ជាក់់ដែរថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន គឺជាពិធីបុណ្យមួយរបស់ជនជាតិចិន ដែលប្រារព្ធឡើងនៅដើមឆ្នាំថ្មី នៃប្រតិទិនប្រពៃណីចិន។ ពិធីបុណ្យនេះ មានឈ្មោះមួយទៀតហៅថា ពិធីបុណ្យនិទាឃរដូវ នៅក្នុងសម័យទំនើបរបស់ចិន ហើយវាក៏ជាពិធីបុណ្យមួយ ក្នុងចំណោម ពិធីបុណ្យជាច្រើនទៀត នៃឆ្នាំចន្ទគតិ នៅទ្វីបអាស៊ី ផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ នាទី មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ២៩ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៣១ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម