ព័ត៌មានជាតិ
កសិករឃុំទន្លេបិទ ងាកមកដាំម្នាស់ទឹកឃ្មុំ ជំនួសឱ្យដំណាំផ្សេងៗ
កសិករចំនួន ៣ ភូមិ ក្នុងឃុំទន្លបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តជ្រើសរើសការដាំម្នាស់ជំនួសប្រភេទដំណាំផ្សេងៗ ដោយសារតែវាងាយស្រួលដាំ ផ្ដល់ទិន្នផលខ្ពស់ និងមានទីផ្សារល្អ។
កសិករត្រូវចំណាយពេលមួយឆ្នាំទម្រាំម្នាស់ហុចផល ដែលម្នាស់កែវទឹកឃ្មុំ ក្នុងមួយហិកតា អាចដាំបានប្រមាណ ៦ ម៉ឺន ទៅ ៧ ម៉ឺនដើម ហើយលក់ផ្លែចេញគិតជាទឹកប្រាក់បានប្រមាណ ១ ម៉ឺនដុល្លារ/ហិកតា។
លោក ប៉ាង សូត អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិភ្នំ ឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា ការដាំម្នាស់ទឹកឃ្មុំ វាត្រូវការដីទួលស្រស់ទឹក ទើបឲ្យផលល្អ វាធន់នឹងអាកាសធាតុក្តៅ និងត្រជាក់ ហើយវាមិនត្រូវការដីដក់ទឹកនោះទេ។
ពេលប្រមូលផល គេលក់គិតជាឡូ មួយឡូមាន ១២ ផ្លែ ប្រភេទលេខ១ តម្លៃ២ម៉ឺនរៀល ដែលចែកចេញជា ១១ ប្រភេទ ហើយប្រភេទលេខ១១ ជាប្រភេទម្នាស់គ្រាប់បែក ក្នុងមួយថង់ មានចំនួន ៤០ ផ្លែ តម្លៃ ៦ ពាន់រៀល។
ចំពោះទីផ្សារម្នាស់មិនពិបាកលក់ទេ មានម៉ូយមកទទួលទិញដល់ចំការតែម្តង យកទៅលក់នៅខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងទីក្រុងភ្នំពេញ។ មានទីផ្សារច្បាស់លាស់ ម្នាស់កែវទឹកឃ្មុំ ប្រកបដោយរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ក្នុងមួយហិកតាវាឲ្យផលបាន១ម៉ឺនដុល្លារ ទូរទាត់ការចំណាយអាចនៅសល់ប្រមាណ ៥ ពាន់ដុល្លារ ក្នុងមួយឆ្នាំ។ ឥលូវកសិករ ចាប់ផ្តើមបោះបង់ពីការដាំដំឡូង ចំប៉ី មកដាំម្នាស់វិញម្តង។
លោក ភិន ឈុន ជាមេឃុំទន្លេបិទ បានឲ្យដឹងដែរថា កសិករដាំម្នាស់មានចំនួន ៣ភូមិ គឺមាន ភូមិតាអ៊ុយ ភូមិភ្នំ និងភូមិអំពិលជ្រុំ ដែលមានផ្ទៃដីដាំម្នាស់ចំនួន ៣០០ ហិកតា។
កន្លងមកមាន មេភូមិ ក្រុមប្រឹក្សាឃុំ និងមន្ត្រីខាងកសិកម្មខេត្តបានបើកវគ្គបណ្តុះបណ្តាលបង្រៀនដល់កសិករការដាំដំណាំគ្រប់ប្រភេទ និងផ្តល់បច្ចេកទេស ទាំងការពិនិត្យដី ការប្រើប្រាស់ជីធម្មជាតិ ការប្រើថ្នាំកំចាត់សត្វល្អិត ការជ្រើសរើសពូជដំណាំ ការថែរក្សាពូជ ការប្រមូលផល ការវេចខ្ចប់ ជាដើម។
ព្រមទាំងការជ្រើសរើសដំណាំតាមតម្រូវការទីផ្សារ និងដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ កត្តាទាំងអស់ហើយ ដែលបានជំរុញឲ្យបងប្អូនប្រជាកសិករទទួលបាននូវភាពជោគជ័យក្នុងវិស័យកសិកម្ម៕
អត្ថបទ៖ សាន វិឡែម
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?