ព័ត៌មានអន្ដរជាតិ
បក្សលោក Pita ប្រឈមហានិភ័យរំលាយចោល ក្រោយចាញ់ក្ដីនៅតុលាការ
គណបក្សចលនាឆ្ពោះទៅមុខដឹកនាំដោយលោក Pita Limjaroenrat ដែលទទួលបានសំឡេងច្រើនជាងគេក្នុងការបោះឆ្នោតសកលកាលពីឆ្នាំមុន ប្រឈមនឹងហានិភ័យរំលាយចោល បន្ទាប់ពីតុលាការរកឃើញថា គណបក្សមួយនេះបានបំពានរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធទៅនឹងច្បាប់ប្រមាថព្រះមហាក្សត្រថៃ ។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ ។

ប្រធានគណបក្សលោក Pita Limjaroenrat ដែលជាអ្នកនយោបាយវ័យក្មេងមានការអប់រំនៅសាកលវិទ្យាល័យ Harvard មានរឿងចម្រូងចម្រាសជាច្រើនពាក់ព័ន្ធនឹងរបបរាជានិយម ក៏ដូចជានៅក្នុងក្រុមចម្រុះដែលលោកជ្រើសរើសបាន ក្រោយឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតឆ្នាំ ២០២៣ ។
តុលាការធម្មនុញ្ញនិយាយថា គណបក្សចលនាឆ្ពោះទៅមុខមិនស្ថិតនៅក្នុងជួររដ្ឋាភិបាលនោះទេ ដោយសារតែគោលនយោបាយធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្ររបស់បក្ស គឺរំលោភរដ្ឋធម្មនុញ្ញ ។ តុលាការធម្មនុញ្ញបានសម្រេចថា គណបក្សចលនាឆ្ពោះទៅមុខ និងមេដឹកនាំរបស់ខ្លួនបង្ហាញសកម្មភាពក្នុងន័យអំពាវនាវឲ្យមានការផ្ដួលរំលំរបបរាជាធិបតេយ្យរបស់ប្រទេសថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ។

ទន្ទឹមនោះ តុលាការបានបញ្ជាឲ្យគណបក្សចលនាឆ្ពោះទៅមុខ បញ្ឈប់រាល់សកម្មភាព ឬទស្សនៈតស៊ូមតិឲ្យលុបចោលច្បាប់ប្រមាថព្រះមហាក្សត្រ និងហាមឃាត់ការធ្វើវិសោធនកម្មច្បាប់នេះថែមទៀតផងដែរ ហើយនេះបង្ហាញថា គណបក្សរបស់លោក Pita អាចនឹងត្រូវបានរំលាយចោល និងអាចមានការហាមឃាត់មេដឹកនាំបក្សមិនឲ្យប្រឡូកក្នុងនយោបាយរយៈពេលជាច្រើនឆ្នាំ ។
ទោះយ៉ាងណា គណបក្សចលនាឆ្ពោះទៅមុខបានអះអាងថា វាជាតួនាទីស្របច្បាប់របស់សភាជាប់ឆ្នោត ដើម្បីពិនិត្យច្បាប់ ដែលជាផ្នែកនៃក្រមព្រហ្មទណ្ឌ ខណៈច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃត្រូវបានផ្លាស់ប្តូរចំនួន ២ លើករួចមកហើយ ប៉ុន្តែវានៅតែជាឧបករណ៍ដ៏មានឥទ្ធិពលមួយដើម្បីប្រឆាំងនឹងអ្នកនយោបាយ ហើយតាមរយៈការសម្រេចរបស់តុលាការនេះទៀតសោត ក៏កាន់តែធ្វើឲ្យច្បាប់ប្រមាថមហាក្សត្រមិនអាចប៉ះពាល់បាន ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងច្បាប់ប្រមាថមហាក្សត្រនេះដែរ កាលពីដើមខែនេះបុរសអាយុ ៣០ ឆ្នាំម្នាក់នៅទីក្រុងបាងកកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥០ ឆ្នាំពីបទរិះគន់របបរាជានិយមថៃ និងមានមនុស្សជាង ២៦០ នាក់ត្រូវបានចោទប្រកាន់ក្រោមច្បាប់នេះ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មក ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង