Connect with us

ព័ត៌មានអន្ដរជាតិ

ចំណងទំនាក់ទំនងកូរ៉េខាងត្បូង និងកូរ៉េខាងជើង អាចស្ដារឡើងវិញដោយសារជំនួយមួយនេះ

បានផុស

នៅ

លោក Choi Moon- soon អភិបាលខេត្តព្រំដែន Gangwon ភាគឦសានបាននិយាយកាលពីថ្ងៃចន្ទថា ការទូតផ្នែកចាក់វ៉ាក់សាំងអាចជួយប្រទេសកូរ៉េខាងត្បូងភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើងឡើងវិញដោយមានជំនួយពីប្រទេសរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា “ប្រសិនបើយើងបញ្ជូនវ៉ាក់សាំងពីកូរ៉េខាងត្បូងដែលផលិតដោយប្រើបច្ចេកវិទ្យារុស្ស៊ី ហើយប្រសិនបើរុស្ស៊ីជាអ្នកសម្រុះសម្រួលក្នុងដំណើរការនេះ វាអាចជួយធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរកូរ៉េ” ។

ក្រុមហ៊ុនឱសថកូរ៉េខាងត្បូង GL Rapha បានចុះកិច្ចព្រមព្រៀងជាមួយមូលនិធិវិនិយោគផ្ទាល់ (RDIF) របស់ប្រទេសរុស្ស៊ីដើម្បីផលិតវ៉ាក់សាំង Sputnik V ចំនួន ១៥០ លានដូសរាល់ឆ្នាំ ។ រោងចក្រនេះមានទីតាំងនៅទីក្រុង Chuncheon ដែលជារដ្ឋធានីនៃខេត្ត Gangwon ។

លោក Choi បានសារភាពនៅក្នុងបទសម្ភាសន៍មួយថា កិច្ចសហប្រតិបត្តិការត្រីភាគីនឹងក្លាយជាការចាប់ផ្តើមដ៏អស្ចារ្យមួយ ។ យើងមិនមានទំនាក់ទំនងជាមួយកូរ៉េខាងជើងទេ ហើយយើងនឹងស្វាគមន៍ជំនួយរបស់រុស្ស៊ីនៅក្នុងបញ្ហានេះ ។

ទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានបែកបាក់គ្នានៅរដូវក្តៅ បន្ទាប់ពីក្រុងព្យុងយ៉ាងបានចោទប្រកាន់ក្រុងសេអ៊ូលថាអនុញ្ញាតឲ្យសកម្មជនសិទ្ធិមនុស្សចែកចាយខិត្តប័ណ្ណឃោសនាឆ្លងកាត់ព្រំដែន ។ ការបែកបាក់គ្នានេះបានកត់សម្គាល់ពីការបញ្ចប់ការធ្វើសមាហរណកម្មអន្តរកូរ៉េរយៈពេល ២ ឆ្នាំដែលចាប់ផ្តើមដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិកនៅតែប្ដេជ្ញារំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង

ចុចអាន ៖ លោក គីម ជុងអ៊ុន លេងខ្លាំងៗលើភាពអសកម្មរបស់ទីភ្នាក់ងារសេដ្ឋកិច្ច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម