កីឡា
កូរ៉េខាងត្បូងត្រូវធ្វើការធ្ងន់ ប៉ះអូស្រ្ដាលីយប់នេះ
ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ត្រូវជួបជាមួយក្រុមអូស្រ្ដាលី ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC Asian Cup វេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកីឡដ្ឋាន Al Janoub។
ក្នុងវគ្គ១៦ក្រុមចុងក្រោយ ក្រុមកូរ៉េខាងត្បូងស្ទើរតែអស់ឱកាសឡើងមកវគ្គបន្ត បន្ទាប់ពីបានយកឈ្នះក្រុមអារ៉ាប៊ីសាអ៊ូឌីតវគ្គទាត់បាល់១១ម៉ែត្រកាត់សេចក្ដីក្នុងលទ្ធផល ៤-២ ក្រោយស្មើគ្នា១-១។ កូរ៉េខាងត្បូងធ្វើមិនសូវបានល្អទេក្នុងការប្រកួតពានរង្វាន់ AFC Asian Cup ដោយការប្រកួត៣លើកក្នុងវគ្គសំន្សពិន្ទុក្នុងពូលកូរ៉េខាងត្បូងឈ្នះ១ ស្មើ២ មាន៥ពិន្ទុឈរលេខ២ក្នុងពូល E។
ចំពោះក្រុមជម្រើសជាតិអូស្រ្ដាលីពិតជាធ្វើបានល្អមែនទែនក្នុងការប្រកួតពានរង្វាន់ AFC Asian Cup ក្នុងការប្រកួត៣លើក វគ្គសំន្សពិន្ទុក្នុងពូលឈ្នះ២ ស្មើ១ មានពិន្ទុ៧ ឈរលេខ១ ក្នុងពូល B។ ក្នុងវគ្គ១៦ក្រុមចុងក្រោយ អូស្រ្ដាលីបានឈ្នះក្រុមឥណ្ឌូណេស៊ី ៤-០។ ឆ្លងកាត់ការប្រកួត៤លើកក្រុមអូស្រ្ដាលីស៊ុតបញ្ចូលទីសរុបបាន៨គ្រាប់ និងរបូតគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ។
ប្រវត្តិជួបគ្នា៨លើក កូរ៉េខាងត្បូងឈ្នះ៣ អូស្ត្រាលីឈ្នះ២ ស្មើគ្នា៣
- កូរ៉េខាងត្បូង ១-០ អូស្រ្ដាលី កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ការប្រកួតមិត្តភាពអន្តរជាតិ
- អូស្រ្ដាលី ១-១ កូរ៉េខាងត្បូង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ការប្រកួតមិត្តភាពអន្តរជាតិ
- អូស្រ្ដាលី ២-១ កូរ៉េខាងត្បូង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ ពានរង្វាន់ Asian Cup
- អូស្រ្ដាលី ០-១ កូរ៉េខាងត្បូង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ពានរង្វាន់ Asian Cup
- កូរ៉េខាងត្បូង ០-០ អូស្រ្ដាលី កាលពីថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៣ ពានរង្វាន់ East Asian Cup
- កូរ៉េខាងត្បូង ១-២ អូស្រ្ដាលី កាលពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១២ ការប្រកួតមិត្តភាពអន្តរជាតិ
- អូស្រ្ដាលី ១-១ កូរ៉េខាងត្បូង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ពានរង្វាន់ Asian Cup
- កូរ៉េខាងត្បូង ៣-១ អូស្រ្ដាលី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០០៩ ការប្រកួតមិត្តភាពអន្តរជាតិ
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា