ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ការចាប់ខ្លួនសកម្មជនបក្សភ្លើងទៀន គឺអនុវត្តន៍នីតិវិធីព្រហ្មទណ្ឌ មិនមែនគម្រាមអ្នកនយោបាយឡើយ
នៅល្ងាចថ្ងៃទី១ ខែកុម្ភៈ នេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្លើយតបថា ការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន២រូប គឺអនុវត្តន៍ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ មិនមែនជាការចាប់ខ្លួនដើម្បីគម្រាមកំហែង ធ្វើទុក្ខបុកម្នេញសកម្មជនគណបក្សនយោបាយណាមួយឡើយ។ អ្នកនាំពាក្យបានឆ្លើយតបបែបនេះ បន្ទាប់ពីសមត្ថកិច្ចឃាត់បុរសពីររូប ហើយត្រូវបានបក្សភ្លើងទៀន ចោទថាការឃាត់ខ្លួននេះ ជាការគម្រាមកំហែងអ្នកនយោបាយ។

កាលពីថ្ងៃទី៣១ ខែមករា សមត្ថកិច្ចបានអនុវត្តន៍តាមដីការបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រម ចាប់ខ្លួនបុរសឈ្មោះ ម៉ា ចិន្ដា និងឈ្មោះ ហាក់ កុសល។ ការឃាត់ខ្លួននេះ អ្នកនាំពាក្យស្នងការដ្ឋានបានឱ្យដឹងថា ដោយសារបុគ្គលទាំងពីរនេះ ជាប់ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងក្លាយ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឋិកា ឆ្នាំ២០២៣។
អ្នកនាំពាក្យ ក៏បានបដិសេធ និងច្រានចោលការចោទប្រកាន់ដោយបំពានទាំងស្រុង ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន៕
ដោយ៖ ង៉ិល ណារ៉ាត់



-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?