Connect with us

ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្ធពិធីបំពាក់ឋានន្ដរស័ក្ដិ និងប្រកាសចូលកាន់តំណែង ដល់លោក ហែម សុវត្ថិ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រារព្វពិធីបំពាក់ឋានន្ដរស័ក្ដិជូននាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ និងប្រកាសចូលកាន់តំណែង អគ្គស្នងការរងនគរបាលជាតិ  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បន្ទាប់ពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមព្រះរាជក្រឹត្យ នស/រកត/១២២៣/២៦៦១ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក ជូន ឧត្តមសេនីយ៍ទោ ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការផ្តល់សេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងជា អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទី មុន

ក្មេងស្រីអាយុ៩ឆ្នាំ និង១១​ឆ្នាំជាបងប្អូនបង្កើតត្រូវរថយន្ដបុកស្លាប់ពេលជិះម៉ូតូឌុបគ្នាទៅផ្សារ

ព័ត៌មានជាតិ៣៤ នាទី មុន

ការប្រើប្រាស់បារីអេឡិចត្រូនិច មិនត្រឹមតែធ្វើ ឲ្យប៉ះពាល់សុខភាពប៉ុណ្ណោះទេ តែត្រូវប្រឈមមុខ ផ្លូវច្បាប់ថែមទៀត

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ស្ពានដែលបាក់នៅវៀតណាម ត្រូវបានសាងសង់និងដាក់ឲ្យប្រើប្រាស់ ក្នុងឆ្នាំ ១៩៩៥

ព័ត៌មានជាតិ១០ ម៉ោង មុន

យុវជន​ខេត្តកោះកុង ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ពី​ប្រទេស​ថៃ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ក្រុមហ៊ុន​RMA ចុះ​អនុស្សរណៈ​ដើម្បី​ពង្រឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​យានយន្ត​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម