Connect with us

ព័ត៌មានអន្ដរជាតិ

ចិន មិនប្រែចិត្តគាំទ្រ រុស្ស៊ី លើវិបត្តិនៅ អ៊ុយក្រែន

បានផុស

នៅ

ចិននឹងមិនប្រែចិត្តគាំទ្រដល់រុស្ស៊ីលើវិបត្តិនៅអ៊ុយក្រែនឡើយ ទោះបីជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបន្តដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងប៉េកាំងក៏ដោយ ។ នេះជាសម្ដីរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun ប្រាប់សមភាគីរុស្ស៊ីលោក Sergey Shoigu និងចុះផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ។

រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun

ថ្លែងនៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីឡើងកាន់កិច្ចការកាលពីចុងឆ្នាំ ២០២៣, ប្រមុខការពារជាតិចិនរូបនេះបានលើកឡើងថា “កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង គឺជាសសរស្តម្ភនៃការរក្សាសន្តិភាពជុំវិញពិភពលោក ហើយយើងក៏នឹងមិនផ្លាស់ប្ដូរ ឬបោះចោលគោលនយោបាយដែលបានបង្កើតឡើងលើរឿងរ៉ាវទាំងនោះដែរ បើទោះជាមានការគំរាមដាក់ទណ្ឌកម្មបន្ថែមទៀតក៏ដោយ” ។

លោក Don Jun បានប្រាប់លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergey Shoigu ទៀតថា ក្នុងនាមជាមហាអំណាចទាំងពីរ រុស្ស៊ី និងចិនគួរតែពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេឲ្យកាន់តែស៊ីជម្រៅ និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាប្រឈមលើពិភពលោក ។ សហរដ្ឋអាមេរិកតែងតែដាក់ផ្ទាំងស៊ីបលើប្រទេសរុស្ស៊ី និងចិន ដោយស្វែងរកការរក្សាអនុត្តរភាពរបស់ខ្លួននៅជុំវិញពិភពលោក ប៉ុន្តែប្រវត្តិសាស្ត្រ និងការពិតនៃអនុត្តរភាពទាំងនោះ គឺនឹងត្រូវវិនាស” ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Shoigu ក៏បានយល់ស្របផងដែរថា “មិនដូចអស់លោកខាងលិចនោះទេ រុស្ស៊ី និងចិនមិន “បង្កើតប្លុកយោធា” ណាមួយឡើយ ហើយកិច្ចសហប្រតិបត្តិការយោធារបស់ភាគីទាំងពីរក៏មិន “សំដៅប្រឆាំងនឹងប្រទេសទីបី” នោះដែរ ។ ទំនាក់ទំនង រុស្ស៊ី-ចិន ក្នុងវិស័យយោធាកំពុងអភិវឌ្ឍគ្មានពេលសម្រាកលើគ្រប់វិស័យ ហើយរុស្ស៊ីក៏កំពុងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជិតស្និទ្ធប្រកបដោយផលិតភាពជាមួយសមភាគីចិនផងដែរ” ។

លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergey Shoigu

ទន្ទឹមនោះ ជំហររបស់ចិនចំពោះវិបត្តិនៅអ៊ុយក្រែន ក៏បានដុតបញ្ឆេះជម្លោះជាមួយសហរដ្ឋអាមេរិកផងដែរ ដោយមន្ត្រីក្រុងវ៉ាស៊ីនតោនមួយចំនួនបានចោទប្រកាន់ទីក្រុងប៉េកាំងថា លូកដៃជួយជ្រោមជ្រែង ក៏ដូចជាគាំទ្រយ៉ាងសកម្មដល់ទីក្រុងមូស្គូជាជាងរក្សាអព្យាក្រឹតភាព ។ ទីក្រុងប៉េកាំងបានស្តីបន្ទោសការពង្រីករបស់អង្គការណាតូនៅអឺរ៉ុបចំពោះវិបត្តិនៅអ៊ុយក្រែន ហើយថែមទាំងបានតិះដៀលការឆ្លៀតប្រើទណ្ឌកម្មជាឯកតោភាគីដោយអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថាជាឧបករណ៍នៃសម្ពាធភូមិសាស្ត្រនយោបាយ ។

ស្របពេលជាមួយគ្នានេះ ទីក្រុងមូស្គូយល់ឃើញថា ជម្លោះអ៊ុយក្រែនជាផ្នែកនៃភ្លើងសង្រ្គាមប្រូកស៊ីរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី ដែលជាការចិញ្ចឹមចិត្តដើម្បីរក្សាអនុត្តរភាពរបស់សហរដ្ឋអាមេរិកនៅលើឆាកពិភពលោក ប៉ុន្តែទោះជាយ៉ាងណា មន្ត្រី​ចិន​បានវាយបកទៅវិញ​ថា ទីក្រុង​វ៉ាស៊ីនតោនខ្លួនឯងទៅវិញទេដែល​កំពុង​ជាប់គាំងនៅ​ក្នុង​​ចិត្តគំនិត​សង្គ្រាម​ត្រជាក់​មួយនេះ ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ រុស្ស៊ី-ចិន រួមដៃគ្នា ប្រឆាំងអាវុធជីវសាស្រ្តអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម