ចរាចរណ៍
សមត្ថកិច្ចរកឃើញអ្នកល្មើសជាតិស្រវឹង៣៣៥នាក់ក្នុងរយៈពេល៧ថ្ងៃ នៃយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញ
ក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យលើអ្នកបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនៅរាជធានីភ្នំពេញក្នុងរយៈពេល៧ថ្ងៃ សមត្ថកិច្ចបានរកឃើញអ្នកបើកបរយានយន្ដស្ថិតក្រោមស្ថានភាពស្រវឹងចំនួន៣៣៥គ្រឿង ស្មើនឹង៣៣៥នាក់ និងបានអនុវត្តផាកពិន័យតាមវិធានការណ៍ច្បាប់។ នេះបើតាមការបញ្ចាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ កម្ពុជាថ្មី នៅយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងថា ក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ ការអនុវត្តប្រកបដោយប្រសិទ្ធិភាព ហ្មត់ចត់ម៉ឺងម៉ាត់តាមគោលការច្បាប់ និងវិធានការជំនាញ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា ការអនុវត្តរយៈពេល៧ថ្ងៃនេះ មានប្រជាពលរដ្ឋមួយចំនួននៅតែបន្ដបើកបរល្មើសច្បាប់ចរាចរណ៍ដដែល ប៉ុន្តែអ្វីដែលគួរឲ្យកក់សម្គាល់មានប្រជាពលរដ្ឋភាគច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកទទួលទានគ្រឿងស្រវឹង អត់ពាក់មួកសុវត្ថិភាពក៏មានការថយចុះ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចាក់ថា ការអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវ ជាពិសេសការអនុវត្តនៅពេលយប់ ការត្រួតពិនិត្យជាត់អាល់កុលនេះតែម្ដង ក្នុងរយៈ៧ថ្ងៃកម្លាំងសមត្ថកិច្ចបានរកឃើញអ្នកបើកបររថយន្ដ និងម៉ូតូដែលស្ថិតក្រោមជាតិស្រវឹងមានចំនួនសរុប ៣៣៥គ្រឿង ស្មើនឹង៣៣៥នាក់ ត្រូវបានអនុវត្តផាកពិន័យតាមវិធានការច្បាប់ និងបានធ្វើកិច្ចសន្យាអប់រំ ក្នុងករណីមិនរាងចាល សមត្ថកិច្ចនឹងពិចារណា និងអនុវត្តតាមនិតិវិធីច្បាប់។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញរយៈពេល៧ថ្ងៃនេះដែរ បើប្រៀបធៀន៧ថ្ងៃដូចគ្នាមុនយុទ្ធនាការ និងក្រោយយុទ្ធនាការ សមត្ថកិច្ចបានកក់សម្គាល់ថា រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១មករា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៤លើក ស្លាប់ចំនួន៤នាក់ ដោយឡែករយៈពេល៧ថ្ងៃមុនការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៨លើក ស្លាប់ចំនួន៩នាក់ អញ្ចឹងអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន៤លើក ថយមកស្លាប់ចំនួន៥នាក់ ចំណែកអ្នករងរបួសធ្ងន់ស្រាលក៏ថយចុះដូចគ្នាផងដែរ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ គឺទទួលបាននូវប្រសិទ្ធិភាពអត្រាគ្រោះថ្នាក់ចរាចណ៍មានការថយចុះ ហើប្រជាពលរដ្ឋកាន់តែច្រើនបានចូលគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ចំពោះវិធានការបន្ទាប់ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងសហាការជាមួយកម្លាំងគណៈបញ្ជាការឯកខណ្ឌទាំង១៤ នៅតែបន្តរឹតបន្តឹងគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសរឹតបន្តឹងការអនុវត្តអ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងនេះតែម្ដង៕
អត្ថបទ៖ សុខុម


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ