Connect with us

ព័ត៌មានអន្ដរជាតិ

ខ្យល់ពុលនៅថៃ អាចបណ្តាលឲ្យមានជំងឺពុកឆ្អឹង

បានផុស

នៅ

ស្របពេលដែលវិបត្តិខ្យល់ពុលនៅប្រទេសថៃ ហាក់មិនមើលឃើញសញ្ញាថមថយនោះ ស្រាប់តែក្រុមអ្នកវិទ្យាសាស្រ្ត មកពីសាកលវិទ្យាល័យ Mahidol ចេញមកព្រមានថា កំហាប់ភាគល្អិត PM2.5​ អាចបណ្តាលឲ្យមនុស្សពុកឆ្អឹង។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី២ខែកុម្ភៈ។

(រូបថត៖ Thaiger)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកវិទ្យាសាស្រ្ត នៅមជ្ឈមណ្ឌលស្រាវជ្រាវជាតិកាល់ស្យូមនិងឆ្អឹង (COCAB) នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ ក្នុងសាកលវិទ្យាល័យ Mahidol បានធ្វើការសិក្សាជាមួយសត្វកណ្តុរដែលមានកំហាប់ភាគល្អិត PM2.5 នៅក្នុងខ្លួន ហើយរកឃើញថា សត្វទាំងនោះ មានបញ្ហារលាកឆ្អឹង។

ក្រុមស្រាវជ្រាវបានសន្មតថា ការវិវត្តនៃជំងឺឆ្អឹង អាចបណ្តាលមកពីការរលាក ដោយសារតែកោសិការបស់ប្រព័ន្ធភាពស៊ាំ ត្រូវធ្វើការដើម្បីទប់ទល់នឹង PM2.5 ដែលចូលដល់សួត និងសរីរាង្គផ្សេងទៀតក្នុងរាងកាយរបស់សត្វកណ្តុរ ដល់យូរៗទៅ វាបង្កទៅជាពុកឆ្អឹងតែម្តង។

(រូបថត៖ AFP)

ក្រៅពីពុកឆ្អឹង, PM2.5 ក៏អាចបណ្តាលឲ្យជំងឺរ៉ាំរ៉ៃផ្សេងទៀត ដូចជាជំងឺសួត និងមេតាប៉ូលីស កាន់តែធ្ងន់ធ្ងរផងដែរ ព្រោះវាផ្ទុកនូវភាគល្អិត និងសារធាតុគីមីជាច្រើនប្រភេទ។

សូមបញ្ជាក់ថា ថ្មីៗនេះ ទិន្នន័យពីសន្ទស្សន៍គុណភាពខ្យល់ IQAir បានបង្ហាញថា ថៃ ជាប់លេខ២០ ក្នុងចំណោមប្រទេសមានកម្រិតខ្យល់ពុល គ្រោះថ្នាក់បំផុតលើពិភពលោក។

(រូបថត៖ AFP)

តាមទិន្នន័យ កំហាប់ភាគល្អិត PM2.5 នៅទីក្រុងបាងកក បានឈានដល់ ១៣២មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលជាកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ចំណែកនៅ ឈៀងម៉ៃ វិញ PM2.5 បានលោតដល់ ១៦៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប រីឯ ខនកេន ឡើងដល់ ១៥៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប គិតត្រឹមថ្ងៃអង្គារទី៣០ខែមករា។

ដោយសារតែបញ្ហាដ៏ធ្ងន់ធ្ងរបែបនេះហើយ ទើបរាជរដ្ឋាភិបាលថៃ ចាត់វិធានការដើម្បីដោះស្រាយស្ថានការណ៍ ដែលវិធានការទាំងនោះមានដូចជា៖ ហាមឃាត់ការដុតកាកសំណល់កសិកម្ម បង្ក្រាបការកាប់ឈើខុសច្បាប់ និងលើកទឹកចិត្តឲ្យប្រជាជន ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងរថយន្តអគ្គិសនី។

លើសពីនេះ ថៃ បានចេញសារដាស់តឿនសុខភាពដល់ប្រជាជនដែលរស់នៅតាមតំបន់មានខ្យល់ពុលកម្រិតខ្ពស់ ដោយណែនាំពួកគេឲ្យចៀសវាងធ្វើសកម្មភាពនៅខាងក្រៅផ្ទះ ជាពិសេសចំពោះអ្នកមានបញ្ហាផ្លូវដង្ហើម ត្រូវពាក់ម៉ាសពេលចេញទៅក្រៅ បិទបង្អួចផ្ទះ និងប្រើម៉ាស៊ីនបន្សុទ្ធខ្យល់តាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ជាប់ក្នុងចំណោមប្រទេស មានខ្យល់ពុល គ្រោះថ្នាក់បំផុត លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សប្តាហ៍​ទី​៤ នា​រាត្រីថ្ងៃទី២២ខែកុម្ភៈនេះ ផ្លូវថ្មើជើង Walk Street បន្ថែមការរៀបចំឱ្យមានរបាំបុរាណ និងការតាំងវត្ថុអនុស្សាវរីយ៍ចាបុី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​ចុះ​ជួសជុល​ផ្លូវ​បេតុង​សំបុក​មាន់​២ខ្សែ​ដែល​រង​ការ​ខូចខាត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិច​នឹង​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែកុម្ភៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

តំបន់អភិរក្សសត្វត្មាតនៅខេត្តស្ទឹងត្រែង កំពុងទាក់ទាញភ្ញៀវអន្តរជាតិទៅទស្សនា

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរខេត្តស្ទឹងត្រែង ផ្តើមចលនាសម្អាតបរិស្ថាននៅតាមទីសាធារណៈ

Sokha Hotels

ព័ត៌មានពេញនិយម