ព័ត៌មានជាតិ
តើគ្រប់សហគ្រាសទាំងអស់ ត្រូវតែបង់ពន្ធលើប្រាក់ចំណូល?
ពន្ធលើប្រាក់ចំណូលមិនមែនសំដៅទៅលើការយកពន្ធលើប្រាក់ចំណូល ដែលសហគ្រាសរកបាន ឬហៅថាចំណូលដុលនោះទេ។ ពន្ធលើប្រាក់ចំណូល គឺយោងទៅលើប្រាក់ចំណូលជាប់ពន្ធ។ ប្រាក់ចំណូលជាប់ពន្ធ និយាយសាមញ្ញ ហៅថា ប្រាក់ចំណេញ។ នេះបើតាមការបញ្ជាក់របស់លោក ត្រាំង ឡៃ អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាសនៃអគ្គនាយកដ្ឋានពន្ធដារ។
លោក ត្រាំង ឡៃ បានគូសបញ្ជាក់ថា ទាល់តែសហគ្រាសមានប្រាក់ចំណេញ ទើបមានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូល បើសិនជាមិនមានប្រាក់ចំណេញទេ គឺសហគ្រាសមិនចាំបាច់បង់ពន្ធលើប្រាក់ចំណូលនោះទេ។
ថ្លែងនៅក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ស្តីពី ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (ប្រាក់ចំណូលជាប់ពន្ធ) កាលពីថ្ងៃទី ០១ ខែ កុម្ភៈ លោក ត្រាំង ឡៃ បានលើកឡើងដូច្នេះថា «សូមកុំមានការភាន់ច្រឡំថា គ្រប់សហគ្រាសទាំងអស់ត្រូវតែមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល មិនមែនទេ ពោលគឺពន្ធលើប្រាក់ចំណូលបង់នៅពេលដែលសហគ្រាសមានប្រាក់ចំណេញតែប៉ុណ្ណោះ។ នៅពេលដែលសហគ្រាសប្រកបអាជីវកម្មខាត គឺមិនជាប់កាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលទេ»។ លោកបានលើកជាឧទាហរណ៍ថា ប្រសិនបើសហគ្រាសរកស៊ីខាត ១ម៉ឺនដុល្លារ នៅឆ្នាំ ២០២៣ ត្រូវកត់ត្រាដាក់ចូលលិខិតប្រកាសពន្ធប្រចាំឆ្នាំ ប៉ុន្តែត្រូវបញ្ចូលកន្លែងដែលខាត នៅក្នុងទំព័រទី៩-១០ នៅក្នុងច្បាប់ស្តីពីសារពើពន្ធ ដោយការខាតបង់នេះ អាចយោងទៅឆ្នាំបន្តបន្ទាប់រហូតដល់៥ឆ្នាំ។
លោក សង្កត់ធ្ងន់ថា សហគ្រាសទាំងអស់អាចជាកម្មវត្ថុជាប់ពន្ធ តែមិនមែនជាប់ពន្ធទាំងអស់នោះទេ។
ដូចមានចែងក្នុងមាត្រា ៧ ថ្មី(មួយ) នៃច្បាប់ស្តីពីសារពើពន្ធ ប្រាក់ចំណូលជាប់ពន្ធ គឺជាប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការគ្រប់ប្រភេទ ដែលសហគ្រាសសម្រេចបាន រួមបញ្ចូលទាំងតម្លៃលើសបានមកពីការលក់ចំណែកនានា នៃទ្រព្យសកម្មក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម ការប្រាក់ ថ្លៃឈ្នួល និងសួយសារ ព្រមទាំងប្រាក់ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគ រាប់ទាំងអចលនទ្រព្យផង។
ប្រាក់ចំណូលជាប់ពន្ធ ក៏រួមបញ្ចូលផងដែរនូវចំណេញមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគដែលរូបវន្តបុគ្គល ឬនីតិបុគ្គលសម្រេចបានមកពីប្រតិបត្តិការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។ តាមនិយមន័យនេះ ការប្រកបអាជីវកម្មណាមួយ ទោះបីច្បាប់អនុញ្ញាត ឬមិនអនុញ្ញាតក្តី មិនអាចរួចផុតពីការបង់ពន្ធលើប្រាក់ចំណូលឡើយ៕
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ