Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ ពង្រីកជើងហោះហើរក្នុងតំបន់ ភ្ជាប់ទាំងបាងកក និងមកភ្នំពេញ

បានផុស

នៅ

ដើម្បី​បង្កើន​ការ​ភ្ជាប់​​មក​កាន់​ទឹក​ដី​ឡាវ ក្រុមហ៊ុន​អាកាស​ចរ​ឡាវ Lao Airlines បាន​​​ដាក់​ដំណើរ​ការ​ជើង​ហោះ​ហើរ​អន្តរជាតិ​​ថ្មី​​ៗ​បន្ថែម​ទៀត​រវាង​ខេត្ត​សុវណ្ណខេតទៅក្រុង​បាងកក​ប្រទេស​ថៃ, រដ្ឋ​ធានី​វៀង​ចន្ទន៍​ទៅ​ទីក្រុងភ្នំពេញប្រទេស​កម្ពុជា និង​វៀងចន្ទន័​ទៅដាណាងប្រទេស​វៀតណាម ។ ​នេះ​បើ​យោង​តាម​សារព័ត៌មាន​ Laotian Times

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ប្រតិបត្តិការ​ហោះ​ហើរ​​​រវាង​ខេត្ត​សុវណ្ណខេត និង​ទី​ក្រុង​​បាងកក​​នឹង​ចាប់​ផ្តើមនា​ថ្ងៃ​១៥​ ខែមីនា ឆ្នាំ២០២៤ ​ខាង​មុខ បន្ទាប់​មក​​ការ​ហោះ​ហើរ​រវាង​រដ្ឋធានី​វៀង​ចន្ទន៍ និង​រាជ​ធានី​ភ្នំពេញ​ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា​ ២០២៤​ ដែល​មាន ៣ ថ្ងៃ​ក្នុង​មួយសប្តាហ៍ គឺ​ថ្ងៃ​អង្គារ ថ្ងៃព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍​ ខណៈ​​ជើង​ហោះ​ហើរ​ពី​វៀង​ចន្ទន៍​ទៅ​ខេត្ត​ដាណាង​ ប្រទេស​វៀត​ណាម នឹង​ដំណើរ​ការ​ពី​ថ្ងៃ​ទី០៤ ខែ​មេ​សា ឆ្នាំ​២០២៤​ ខាង​មុខ​ ។

​សម្រាប់​ក្រុមហ៊ុន​ជើង​ហោះ​ហើរ​ឡាវ​ខាង​លើ​​នេះ ក៏​បាន​​​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​ ជាមួយ​​ជើង​ហោះ​ហើរ​ក្រុមហ៊ុន​ Thai Airways និង​ Vietnam Airlines ក្នុង​ការ​ពង្រីក​គោលដៅ​ហោះ​ហើរ​​​ទេសចរ​សំខាន់​ៗ​បន្ទាប់​ទៀត​ផង​ដែរ​រួម​មាន វៀង​ចន្ទន៍​-បាងកក វៀង​ចន្ទន៍​-ហាណូយ វៀង​ចន្ទន៍​-ភ្នំពេញ ហ្លួងព្រះបាង-ហាណូយ និង​ហ្លួងព្រះបាង-សៀមរាប ។

ក្រៅ​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ ឡាវ​ក៏​​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​​កិច្ច​​ប្រជុំ​ពិភាក្សា​រវាង​ថ្នាក់​ដឹក​​នាំ និង​ថ្នាក់​ដឹក​នាំ ជំរុញ​ឲ្យ​មាន​ដំណើរ​ការ​ហោះ​ហើរ​ផ្ទាល់​ទៅ​កាន់​ទឹក​ដី​ឥណ្ឌូណេស៊ី និង​​ប្រទេស​រុស្ស៊ី​​ទៀត​ផង​។ គោល​ដៅ​នេះ គឺ​ដើម្បី​ពង្រីក​សក្តានុពល​នៃ​វិស័យ​ទេស​ចរ​របស់​ខ្លួន តាម​រយៈ​ការ​ភ្ជាប់​ជើង​ហោះ​ហើរ ​។

គួរ​រំឭក​ថា ប្រទេស​ឡាវ​​កំពុង​អនុវត្ត​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ផ្លូវ​ការ “ទស្សនា​​​ប្រទេស​ឡាវ​ឆ្នាំ​២០២៤” ហើយទន្ទឹម​នឹង​ការ​ជំរុញ​នូវ​ភាព​ងាយ​ស្រួល​​​សម្រាប់​ភ្ញៀវ​ទេស​ចរ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេង​ៗគ្នានេះ ប្រទេសឡាវក៏មាន​រថភ្លើង​ល្បឿន​លឿន និង​ជើង​ហោះ​ហើរ​​ត្រង់​ផ្ទាល់​ទៅ​គោលដៅ​សំខាន់​ៗ​ទាំងនោះផងដែរ ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣២ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម