Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះហ្គាសក្នុងប្លុកផ្ទះល្វែងមួយកន្លែងនៅ កេនយ៉ា ស្លាប់ និងរបួសជាង ២២០ នាក់

បានផុស

នៅ

ហេតុការណ៍ផ្ទុះហ្គាសដ៏ធំមួយនៅរដ្ឋធានីណៃរ៉ូប៊ីប្រទេសកេនយ៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ និងរបួសយ៉ាងតិច ២២២ នាក់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី​២​ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមវីដេអូ​ដែល​បាន​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បានបង្ហាញឲ្យឃើញ​ពី​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ជិត​ប្លុក​ផ្ទះល្វែង​ក្នុង​តំបន់ Embakasi ខណៈមនុស្សម្នាបានរត់ចាកចេញពីផ្ទះរបស់ពួកគេ ទៅរកកន្លែងមានសុវត្តិភាពទាំងភ័យរន្ធត់ ។

អ្នក​នាំពាក្យ​រដ្ឋាភិបាលលោក Isaac Mwaura ​បាន​និយាយ​ថា ធុង​ហ្គាស​ត្រូវបានដឹកជញ្ជូនទៅកាន់ប្លុកផ្ទះល្វែងនោះ ​នៅមុន​ពេលមាន​ភ្លើង​បាន​ឆាបឆេះ​កាលពី​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ ។ អគ្គិភ័យនេះបានឆេះរាលដាល​យ៉ាង​សន្ធោសន្ធៅ ហើយបានបំផ្លាញឃ្លាំងសម្លៀកបំពាក់ និងវាយនភណ្ឌ រថយន្ត រួមទាំងអគារផ្ទះល្វែងជាច្រើនផងដែរ ដែលនាំឲ្យមានការភ័យខ្លាចថា ចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើងបន្ថែមទៀត ខណៈមកដល់ពេលនេះមានអ្នករងរបួស និង រងផលប៉ះពាល់ផ្លូវដង្ហើមជាច្រើននាក់មកហើយ រួមទាំងកុមារយ៉ាងតិច ២៥ នាក់ផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាកបាទក្រហមកេនយ៉ាបាននិយាយនៅលើបណ្តាញសង្គមថា ក្រុមអ្នក​ពន្លត់​អគ្គិភ័យ​ជាច្រើននាក់ត្រូវបានបញ្ចូនទៅ​កន្លែង​កើត​ហេតុ​ដើម្បីប្រតិបត្តិការពន្លត់ និងជួយសង្គ្រោះជនរងគ្រោះយ៉ាងសស្រាក់សស្រាំ ។

ស្របពេលជាមួយគ្នានេះ ប្រជាជនកេនយ៉ាក៏ត្រូវបានណែនាំឲ្យនៅឆ្ងាយពីតំបន់កើតហេតុនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់បេសកកម្មជួយសង្គ្រោះ ខណៈមកដល់ពេលនេះមូលហេតុពិតប្រាកដនៃការផ្ទុះមិនទាន់ត្រូវគេដឹងនៅឡើយនោះទេ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលករ​ខ្មែរ​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ថៃ ចូលរួម​មូលនិធិ​ជាមួយ​រាជរដ្ឋាភិបាល ព្រោះ​ចង់ឃើញ​ការអភិវឌ្ឍ​នៅតាម​ព្រំដែន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្រ្តីក្រសួងអប់រំ ស្នើឱ្យទាញយកកម្មវិធី NoDrug ដើម្បីទទួលបានចំណេះដឹង និងរាយការណ៍ករណីគ្រឿងញៀន

សន្តិសុខសង្គម៣ ម៉ោង មុន

អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការ​ស៊ើប​អង្កេត​​ត្រូវ​ធ្វើ​នៅ​គ្រប់កម្រិត​​​អាជ្ញាធរ​​អាមេរិក​ ក្រោយ​ចាប់​ភ្នាក់ងារ​សម្ងាត់ចិន​

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ ២គ្រួសារ ផ្ទុះការតវ៉ាប្រឆាំងនឹងលោកឧកញ៉ាថៃ ឈុនគ្រី ដែលប្ដឹងហាមឃាត់ដីរបស់ពួកគាត់

សន្តិសុខសង្គម៣ ម៉ោង មុន

អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង

ព័ត៌មានជាតិ៨ ម៉ោង មុន

៨ ខែ ឆ្នាំនេះ គ្រោះធម្មជាតិកើតឡើងជិត ១ ពាន់លើក បណ្តាលឱ្យមនុស្សស្លាប់-របួសជិត ២ រយនាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

ព័ត៌មានជាតិ២១ ម៉ោង មុន

តម្រាយ​ផ្លូវ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ព្រំដែន​ថ្ងៃ​ស្អែកនេះ មាន​ចម្ងាយ​ផ្លូវ ៧០០ គីឡូម៉ែត្រ​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ជាថ្មីម្ដងទៀត កម្ពុជា បណ្ដេញជនជាតិវៀតណាម៦០នាក់ ចេញពីប្រទេស

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវជាតិលេខ ៧៨ ផ្លូវយុទ្ធសាស្ត្រភ្ជាប់ភូមិភាគឦសាន បន្តរហូតដល់តំបន់កន្ទុយនាគ

Sokha Hotels

ព័ត៌មានពេញនិយម