Connect with us

ជីវិតកម្សាន្ដ

លី ណូរ៉ា រម្លឹកឲ្យប្រុងប្រយ័ត្នរឿង Facebook Fake យករូបថតទៅឆបោក

បានផុស

នៅ

ឆ្លង​កាត់​បទ​ពិសោធន៍​របស់​ខ្លួន​ដែល​ត្រូវ​បាន​ជន​អនាមិក​យក​រូប​ថត​ទៅ​បង្កើត Facebook ក្លែង​ក្លាយ​ដើម្បី​បោក​លុយ​គេ​ហើយ​លទ្ធផល​ក៏​ត្រូវ​បាន​ម្ចាស់​លុយ​ប្តឹង​​ម្ចាស់​រូបថត​ដែល​មិនបាន​ដឹងអ្វីនោះ​​តារា​សម្តែង​លោក លី ណូរ៉ា បាន​រម្លឹក​​អ្នកប្រើប្រាស់​​បណ្តាញសង្គម​ឲ្យ​ប្រុងប្រយ័ត្ន Facebook Fake​យក​រូបទៅ​លេងបោកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ណូរ៉ា ដែល​អះអាង​ថា​ខ្លួនជា​ជនរង​​គ្រោះផងនោះ​​ក្នុង​ករណី​ត្រូវបាន​ស្ត្រីម្នាក់​ប្តឹងរឿង​បោកលុយ​ប្រមាណ​ ៣ម៉ឺន​ដុល្លារ​កាលពីថ្មីៗកន្លង​ទៅ បាន​បញ្ជាក់​​ថា ត្រឹមរូបថត​របស់​អ្នក​គេ​អាចប្ដឹងអ្នក​ពីបទល្មើស​ព្រហ្មទណ្ឌ​បាន​ដូច្នេះ​អ្នក​លេង Facebook ទាំង​អស់​សូមប្រុង​ប្រយ័ត្ន Facebook Fake យក​រូបអ្នក​ទៅ​លេង​បោកគេ គេ​មក​​ប្ដឹង​យើង​ជា​ម្ចាស់​រូប​ដូចខ្ញុំ។

តារា​ប្រុស​លោក លី ណូរ៉ា បាន​លើក​​ឡើង​​ទៀត​​ថា “ក្នុង​នាមខ្ញុំ​ជា​សិល្បករ​ ជា​អ្នកសម្ដែង និង​ជាមនុស្សរបស់​មហាជន តើខ្ញុំអាច​ការពារ​រូបថតខ្ញុំ​ដោយ​វិធីណា ? ដើម្បីកុំឲ្យ​ជនអនាមិក​យករូប​ខ្ញុំទៅ​បោកគេ​ហើយ​គេ​មកប្ដឹង​ខ្ញុំជាម្ចាស់រូបទៅវិញ សូមច្បាប់​ជួយបកស្រាយផង?”

លោក លី ណូរ៉ា បាន​បញ្ជាក់​បន្ថែមថា ពាក់ព័ន្ធករណី​ដែលត្រូវគេប្តឹង​លោករឿងលុយ ៣ម៉ឺនដុល្លារ​កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោក​បានចូល​ទៅ​បំភ្លឺ​នៅតុលា​រាជធានី​ភ្នំពេញ​ដូច​ការកំណត់​ដោយ​មានមេធាវី​ផ្តល់ដោយ​សមាគមសិល្បករ​ខ្មែរ​ទៅជួយ​មួយផង​ដែរ​ប៉ុន្តែ​នៅ​មិនទាន់​ទទួល​បាន​លទ្ធផល​ផ្លូវការអ្វីទេ។

តារា​សម្តែង លី ណូរ៉ា ក៏បាន​ស្នើ​សុំ​ដោយ​ទទូច​ដល់​ខាងប្រព័ន្ធតុលាកា​ជួយផ្តល់​យុត្តិធម៌​ឲ្យរូបលោកផងដែរ​ព្រោះ​លោក​មិន​បាន​ពាក់ព័ន្ធក្នុងរឿងនេះឡើយ។ លោកថា លោក​ក៏ជាជនរងគ្រោះដែរ ដោយសារ​តែ​​មាន​ជនអនាមិក​បាន​យក​រូបថត ឬ​ឈ្មោះ​ខ្លួន​ទៅបង្ហើត Account Facebook ក្លែងក្លាយ​ដើរ​បោក​លុយ​គេ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម