Connect with us

ព័ត៌មានអន្ដរជាតិ

ក្សត្រ ម៉ាឡេស៊ី ដែលនឹងយាងឡើងគ្រងរាជ្យថ្មី ជាមហាសេដ្ឋីដ៏មានឥទ្ធិពល

បានផុស

នៅ

ក្សត្រ​​ស៊ុលតង់​ថ្មី​​នៃ​ប្រទេស​ម៉ាឡេស៊ី​មក​ពី​រដ្ឋ​ Johor ទ្រង់​បាន​​ធ្វើ​ព្រះរាជ​​ពិធី​សម្បថ​​ត្រៀម​​ឡើង​គ្រង​រាជ្យ​​កាល​ពី​ថ្ងៃ​​ទី​៣១ ខែ​មករា ​ឆ្នាំ​២០២៤ កន្លង​ទៅ​ ខណៈព្រះរាជពិធីនេះ​ប្រព្រឹត្ត​ទៅ​តាម​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​​តាម​វេន ដែល​អនុវត្ត​តែ​នៅ​ក្នុង​ប្រទេស​នៅ​​អាស៊ី​អាគ្នេយ៍​មួយ​នេះប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​សារព័ត៌មាន​អាមេរិក AP បាន​ឲ្យ​ដឹង​ថា ស្តេច​ Sultan Ibrahim Iskandar ​ព្រះជន្ម​ ៦៥ ​ព្រះ​វស្សា​បាន​​ធ្វើ​ព្រះរាជ​​ពិធី​សម្បថ​នៅ​ព្រះ​រាជ​វាំង​ ដោយ​មាន​សាក្សី​​ចូល​រួម​ជា​ គ្រួសារ​ខ្សែ​រាជ​វង្ស​ នាយក​រដ្ឋ​មន្ត្រី​ និង​សមាជិក​សភា​ទាំង​អស់​ ហើយព្រះរាជ​ពិធី​អភិសេក​​ឡើង​គ្រង​រាជ្យ​នឹង​ប្រព្រឹត្ត​នៅ​ពេល​​​ខាង​មុខ​​ ។

​អនាគត​ស្តេច​​ម៉ាឡេ​​ស៊ីដែល​នឹងយាង​ឡើង​គ្រង​រាជ្យ​ថ្មីនេះ គឺ​ជា​មហាសេដ្ឋី​ដែល​មាន​ជាង​គេ​ក្នុង​ប្រទេស​ ពោល​គឺ​ក្សត្រ​ Sultan Ibrahim អង្គនេះទ្រង់មាន​ជំនួញ​ក្នុង​ព្រហស្តជា​ច្រើន​រាប់​តាំង​ពី​អចលន​ទ្រព្យ បណ្តាញ​ទូរគមនាគមន៍ និង​រោង​ចក្រ​ថាមពល ។

​មិន​តែ​ប៉ុណ្ណោះ​ក្សត្រ​អង្គ​នេះ ទ្រង់ក៏​មាន​ចំណង​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​បច្ចុប្បន្ន​គឺ​លោក​ Anwar Ibrahim ផងដែរ ហើយ​ការយាង​ឡើង​​គ្រង​រាជ្យ​របស់​ទ្រង់នៅពេលនេះ ​គេ​​អាច​វិភាគ​​បាន​ថា ទ្រង់​នឹង​ជួយ​ទំនុក​បម្រុង​​ដល់​រដ្ឋាភិបាល​លោក Anwar ក្នុង​ន័យ​ប្រកួត​ប្រជែងនយោបាយ​ជា​មួយ​​គណបក្ស​អ៊ីស្លាម​​​ដទៃ​ទៀត​​​នៅ​ក្នុង​ប្រទេស​ ។

គួរ​រំឭក​ថា ស្តេច​ស៊ុលតង់​​មក​ពី​រដ្ឋ​​ Johor ដែលជារដ្ឋ​ទី​៩ ក្នុងចំណោម​រដ្ឋ​ទាំង​ ១៣ ​នៃ​ប្រទេស​ម៉ាឡេស៊ី ទ្រង់នឹងយាង​គ្រង​រាជ្យ​សម្បត្តិ​ ជា​ស្តេច​សោយ​​រាជ្យ​​​ក្នុង​រយៈ​ពេល​អាណត្តិ​ ៥ ​ឆ្នាំ ​។ នៅ​លើ​ពិភព​លោក​ ការ​យាងឡើង​គ្រង​រាជ្យ​​​នៃ​កត្ស​របៀប​ផ្លាស់​វេន​នេះ គឺ​អនុវត្ត​តែ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​​មួយ​ប៉ុណ្ណោះ​ ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​ទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ ​១៩៥៧ ។

ប្រទេស​ម៉ាឡេស៊ី​មាន​សរុប​ទាំង​អស់​ ១៣ ​រដ្ឋ តែមាន ​៩ ​រដ្ឋ​ប៉ុណ្ណោះ​ដែល​មាន​​គ្រួសារ​ខ្សែ​រាជ​រង្ស​​​ប្រចាំ​នៅ​រដ្ឋ​នី​មួយ​ៗ​ ដោយ​នេះ​គឺ​អនុវត្ត​តាម​ប្រពៃណី​អាណាចក្រ​ម៉ាឡេ​បុរាណ​ ដែល​មាន​រដ្ឋ​ឯករាជ្យ តែ​ក្រោយ​មក​បាន​រួប​រួម​គ្នា​តែ​មួយ​​ដោយ​អាណានិគម​អង់គ្លេស ។

ព្រះ​មហាក្សត្រ​​ម៉ាឡេស៊ី​មាន​​ព្រះរាជ​តួនាទី​ការ​ទូត ដោយ​សោយ​រាជ្យ​ ប៉ុន្តែ​មិន​កាន់​អំណាច ហើយ​​ព្រះ​អង្គ​ជា​ប្រមុខ​រដ្ឋ ជា​ក្សត្រការពារ​សាសនា​អ៊ីស្លាម និង​ប្រពៃណី​ម៉ាឡេ ខណៈរាល់​ការ​ចេញ​​ច្បាប់ ការ​តែង​តាំង​សភា និង​រំលាយ​សភា និង​ការ​បោះ​ឆ្នោត គឺ​ត្រូវ​ការ​​សំឡេង​អនុម័ត​​យល់​ព្រម​ពី​ព្រះ​អង្គ​ផង​ដែរ ​៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ២០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម