ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច ចាត់ទុកការលើកឡើងរបស់បក្សកម្លាំងជាតិ ជាការកេងចំណេញខាងនយោបាយ
អ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច នៅរសៀលថ្ងៃទី២ ខែកុម្ភៈ នេះ បានទាត់ចោលសេចក្ដីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិជុំវិញរឿងថវិការប័ណ្ណក្រីក្រនៅតំបន់រុនតាឯក ដោយចាត់ទុកជាការកេងចំណេញខាងនយោបាយ។

ការណ៍ចេញមកទាត់ចោលនេះ គឺនៅក្រោយពេលដែល គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធទៅនឹងការផ្ទុះឡើងនូវការតវ៉ារបស់ពលរដ្ឋរស់នៅតំបន់រុនតាឯកពាក់ព័ន្ធថវិកាប័ណ្ណក្រីក្រដែល ផ្តល់ជូនដោយរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យបានអះអាងថា រាជរដ្ឋាភិបាលបាននិងកំពុងចាត់វិធានការណ៍ដោះស្រាយជូនពលរដ្ឋទៅតាមគោលការណ៍ និងនីតិវិធី ដោយធ្វើយ៉ាងណាមិនឱ្យបាត់បង់ផលប្រយោជន៍របស់ពលរដ្ឋនៅតំបន់រុនតាឯកឡើយ។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច ក៏បានអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ នឹងនរ ហើយជឿទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នកនាំពាក្យបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកឱ្យពលរដ្ឋដែលជួបការលំបាកចោល ដោយមិនបានដោះស្រាយនោះឡើយ។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច បាត់ចាត់ទុកការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់គណៈបក្សកម្លាំងជាតិ ថាគ្រាន់តែជាការកេងចំណេញខាងនយោបាយតែប៉ុណ្ណោះ ធាតុពិតគណៈបក្សកម្លាំងជាតិ គ្មានសមត្ថភាព និងគ្មានលទ្ធភាព ដោះស្រាយបញ្ហាទាំងអស់នេះជូនពលរដ្ឋឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ