Connect with us

ព័ត៌មានជាតិ

មេបញ្ជាការ​អាវុធហត្ថ​ខេត្តកោះកុង អំពាវនាវ​ឱ្យ​ផ្តល់ព័ត៌មាន​ពិតប្រាកដ​ ករណីមន្ត្រីក្រោមឱវាទ​ គ្មានក្រមសីលធម៌ ឬ ប្រព្រឹត្តអំពើ​ល្មើសច្បាប់

បានផុស

នៅ

កោះកុង​ ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកោះកុង បាន​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​ជួយ​ផ្តល់​ព័ត៌មាន​ពិតប្រាកដ​អំពី​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​មន្ត្រីក្រោម​ឱវាទ​របស់​ខ្លួន ករណី​គ្មាន​ក្រមសីលធម៌​ការងារ ឬ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តាំង ឈុន​ស្រេង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកោះកុង ផ្ញើ​សារ​ថា ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ រដ្ឋបាល​ស្រុក​ឃុំ​ភូមិ និង​ប្រជាពលរដ្ឋ ជួយ​តាមដាន​រាល់​ការអនុវត្ត​តួនាទី ភារកិច្ច ក៏ដូចជា​វិន័យ​របស់​មន្ត្រី​កងរាជអាវុធហត្ថ ដោយ​ផ្តល់ព័ត៌មាន​ពិត ដើម្បី​ជា​ចំណែក​ចូលរួម​ឆ្លុះបញ្ចាំង​ជា​កម្លាំង​របស់​ជាតិ​ដែល​បង្កើត​ឡើង ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ពលរដ្ឋ និង​សង្គមជាតិ​។

ការអំពាវនាវ​បែបនេះ គឺធ្វើឡើង​ក្នុង​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​មេបញ្ជាការ​ថ្មី​នៃ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កោះកុង កាលពី​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២៤​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តាំង ឈុន​ស្រេង ក៏​ជំរុញ​មេបញ្ជាការ​ថ្មី ព្រមទាំង​កងកម្លាំង​អាវុធហត្ថ​ស្រុក​កោះកុង គប្បី​គោរព​វិន័យ​កងទ័ព​ឱ្យបាន​ល្អ សា​មគ្គ​ភាព​ផ្ទៃក្នុង និង​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់​គ្រប់ពេលវេលា​។

ជាក់ស្តែង ការតែងតាំង​មុខតំណែង​ប្រគល់​ភារកិច្ច​នេះ ក្នុង​គោលបំណង​ដើម្បី​ការពារ​កិត្តិ​យស​សេចក្តីថ្លៃថ្នូរ​របស់​នាយក​ទាហាន រៀបចំ​ធនធានមនុស្ស​ឱ្យ​ស្របតាម​សមត្ថភាព​ជំនាញ និង​ការផ្តល់​ឱកាស​សម្រាប់​អ្នក​បន្តវេន ពិសេស​គឺ​ការចែករំលែក​បទពិសោធ​ន៍​ល្អៗ​ធ្វើឱ្យ​អង្គភាព​មានការ​រីកចម្រើន​ព្រមៗ​គ្នា​។

លោក​ឧ​ត្ត​ម​សេនី​ត្រី តាំង ឈុន​ស្រេង ដាស់តឿន​ដល់​មន្ត្រី​កង​អាវុធហត្ថ​ទាំងអស់​ត្រូវតែ​ឆន្ទៈ​មនសិការ​ស្មោះត្រង់ អង់អាច​ក្លាហាន ឧ​ស្សហកម្ម មាន​ក្រ​មសិល​ធម៌​វិជ្ជាជីវៈ​ការងារ​ល្អ និង​យល់ដឹង​ពី​តួនាទី​វិន័យ​ច្បាប់ ទើប​សម្រេច​ជោគជ័យ​តាម​ភារកិច្ច​ចាត់តាំង​។ ពោលគឺ​អនុវត្ត​ឱ្យ​ម៉ឹងម៉ាត់​ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ ចំពោះ​ប្រជា ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព និង​បទល្មើស ត្រូវតែ​បង្ក្រាប​។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកោះកុង ក៏​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ជួយ​តាមដាន​រាល់​ការអនុវត្ត​តួនាទី ភារកិច្ច ក៏ដូចជា​វិន័យ​របស់​មន្ត្រី​កងរាជអាវុធហត្ថ ដោយ​ផ្តល់ព័ត៌មាន​ពិត ដើម្បី​ជា​ចំណែក​ចូលរួម​ឆ្លុះបញ្ចាំង​ជា​កម្លាំង​របស់​ជាតិ​ដែល​បង្កើតឡើង ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ពលរដ្ឋ និង​សង្គមជាតិ​។

សម្រាប់​លោក ជា សូវី អភិបាលស្រុក​កោះកុង យល់ឃើញ​ថា រាល់​ការទទួលបាន​ភារកិច្ច​មេបញ្ជាការ​ថ្មី​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ ជាចលករ​ដ៏​សំខាន់​ក្នុង​ការបន្ត​ចូលរួម​ដឹកនាំ​អភិវឌ្ឍន៍​អង្គភាព ការការពារ​សុខសន្តិភាព និង​បម្រើ​ប្រជាពលរដ្ឋ ក្រោយ​អតីត​មេបញ្ជាការ​អាវុធ​ស្រុក​ទៅកាន់​តំណែង​ថ្មី​។

លោក ជា សូវី ក៏​លើកទឹកចិត្ត​ដល់​មេបញ្ជាការ​ថ្មី​កង​រាជ​អាវុធ​មូលដ្ឋាន​ស្រុក​គោរព​បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់ សហការ​ការងារ​ពាក់​ព័ន្ធ​ជាមួយ​រដ្ឋបាល​ស្រុក​ឃុំ និង​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។

ចំណែក​លោក​អនុសេនីយ៍ឯក ជួន វណ្ណៈ មេបញ្ជាការ​ថ្មី​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​កោះកុង បាន​តាំងចិត្ត​ថា ខ្លួន​នឹង​ស្មោះត្រង់​ចំពោះ​សាសនា ព្រះមហាក្សត្រ ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ទឹកដី ការពារ​រាជរដ្ឋាភិបាល និង​ស្ម័គ្រស្មោះ​បម្រើ​ប្រជាពលរដ្ឋ​។ ប្រឆាំង​ដាច់ខាត​ការបង្ក​អសន្តិសុខ​សង្គម ការធ្វើ​បដិវត្តន៍​ពណ៌​គ្រប់​រូបភាព ក្នុង​គោលដៅ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ លើកតម្កើង​ជីវភាព​សុខុមាលភាព​ពលរដ្ឋ និង​អភិវឌ្ឍន៍​សង្គមជាតិ​តាមបែប​ប្រជាធិបតេយ្យ​។

លោក ជួន វណ្ណៈ អះអាងថា នឹង​ប្រឹង​ប្រែ​បំពេញ​តួនាទី​ភារកិច្ច តាមច្បាប់ តាម​បទបញ្ជា​វិន័យ គោរព​ព្រឹទ្ធាចារ្យ ក្រមសីលធម៌​វិជ្ជាជីវៈ​ការងារ និង​អនុវត្ត​ការងារ​តាម​ឋានានុក្រម​ដោយ​ពុំ​យក​ឋានៈ​តួនាទី​ទៅ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ជាដាច់ខាត​៕

អត្ថប​ទ ៖ សិរី​វឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម