Connect with us

KPT+

កំណើត​នៃ​ការ​បង្វឹក​ភាព​ជោគជ័យ​ដោយ​ឲ្យ​មនុស្ស​ដើរ​លើ​រងើកភ្លើង

បានផុស

នៅ

លោក Anthony Jay Robbins ឬ Tony Robbins ជា​ជនជាតិ​អាមេរិក កើត​នៅ​ទីក្រុង Los Angeles រដ្ឋកាលីហ្វញ៉ា។

លោកជាគ្រូបង្វឹក ជាអ្នកលើកទឹកចិត្តសាធារណជន និងជាអ្នកនិពន្ធ។ ភាពល្បីល្បាញរបស់ Robbins ត្រូវបានគេស្គាល់ដោយសារកម្មវិធីសិក្ខាសាលា និងការបោះពុម្ព​សៀវភៅ​បែប​លើកទឹកចិត្តខ្លួនឯង​រួមមាន​សៀវភៅ Unlimited Power ឆ្នាំ ១៩៨៧ និង Awaken the Giant within ឆ្នាំ ១៩៩៣ ។

ជាង​នេះ​ទៀត Tony Robbins ជា​គ្រូ​បង្វឹក​ផ្ទាល់ខ្លួន​របស់​មេដឹកនាំ និង​បុគ្គល​ល្បីល្បាញ​ជាច្រើន​រួមមាន មេដឹកនាំ​បដិវត្ត​ប្រឆាំង​ការ​រើសអើង​ពូជសាសន៍​នៅ​ទ្វីប​អាហ្វ្រិក លោក Nelson Mandela កំពូលអ្នកជំនួញស្ត្រីនិងជាមហាសេដ្ឋី​មាន​ប្រាក់​វាល់លាន​របស់​ពិភពលោក​អ្នកស្រី Oprah Winfrey, អត្តពលលិកឆ្នើមលេខមួយរបស់សហរដ្ឋអាមេរិកនាចុងសតវត្សរ៍ទី ២០ ដល់ដើម សតវត្សរ៍ទី ២១ ក្នុងប្រភេទកីឡាវាយតេននីស Andre Agassi, ប្រធានាធិបតីអាមេរិកទី ៤២ លោក Bill Clinton, អ្នក​ជំនាញ​វិនិយោគ និងជាម្ចាស់ក្រុមហ៊ុន Tudor Investment Jones លោក Paul Tudor Jones II, តារាភាពហូលីវូដ Leonardo DiCaprio, ម្ចាស់ក្សត្រី Princess Diana របស់​ប្រទេស​វែលស៍ និង​ស្ត្រី​មាន​ចិត្តសប្បុរស​ជាងគេ​បំផុត Mother Teresa។

ក្នុង​វ័យ​កុមារ​ Tony មាន​ខ្សែ​ជីវិត​ក្រ​លំបាក ខ្វះ​ព្រឹក​ខ្វះ​ល្ងាច ដែល​នេះ​អាច​ជា​មូលហេតុ​ជំរុញ​ឲ្យ​លោក​តាំង​ចិត្ត​នឹង​ប្រែ​ក្លាយ​ខ្លួន​ធ្វើ​ជា​អ្នក​មាន​ម្នាក់​នៅ​ពេល​ធំ​ឡើង​ដើម្បី​ជួយ​ជន​ក្រីក្រ។

លោក Tony ក៏​ត្រូវ​បាន​មហាជន​ស្គាល់​តាម​រយៈ​អង្គការ​មនុស្សធម៌ The Anthony Robbins Foundation ដែល​ជួយ​ដល់​ជន​ក្រីក្រ​រាប់លាន​នាក់ និង​ការ​និយាយ​លើកទឹកចិត្ត​ជា​សាធារណៈ​ដែល​ពោរពេញ​ដោយ​ថាមពល​នានា​ផងដែរ។ ក្នុង​ឆ្នាំ ២០១៤ លោក Tony បាន​បរិច្ចាគ​ប្រាក់ ១ លានដុល្លារដល់កម្មវិធី Global Learning X Prize និង​ប្រាក់​សរុប ១៥ លានដុល្លារ​ដើម្បី​ជូន​ដល់​ក្រុមហ៊ុន ឬ​អង្គភាព​ណា​ដែល​អាច​បង្កើត​ភាព​ច្នៃប្រឌិត​អំពី​របៀប​សិក្សា​តាម​បច្ចេកវិទ្យា។

នៅ​ខែ​កក្កដា ឆ្នាំ ២០១២ សារព័ត៌មាន San Jose Mercury News បាន​ចុះផ្សាយ​ថា​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​រលាក​និង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យក្នុងកំឡុង​សិក្ខាសាលាដើរលើ​ភ្លើង​របស់ Robbins នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១២ ។ ប៉ុន្តែ​កាសែត Fox News, New York Time និង CNN បាន​ដក​ព័ត៌មាន​នេះ​ចេញ ហើយ​រាយការណ៍​ថា វា​ជា​ព័ត៌មាន​មិនត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុះនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ មានសេចក្តីរាយការណ៍ម្ដងទៀតថា “មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​រលាក​និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​ពី​ប៉ុនប៉ង​ដើរ​លើ​ធ្យូង​ថ្ម​ក្ដៅ​នៅ​ក្នុង​សិក្ខាសាលា Tony Tony Robbins ក្នុងទីក្រុង Dallas រដ្ឋ Texas” ។ ពេល​មាន​អ្នក​ចូលរួម​ប្រមាណ ៣០-៤០ នាក់​ត្រូវ​បាន​គេ​ដឹក​ទៅ​ព្យាបាល​ការ​រលាក​ភ្លាមៗ។

វិធីបង្វឹកដែលដ៏គ្រោះថ្នាក់នេះត្រូវបាន លោក Tony Robbins អះអាងលើការសែត Washingtonpost ថា “វា​អាច​ជួយ​ឲ្យ​មនុស្ស​ជម្នះ​ភាព​ភ័យខ្លាច​របស់​ខ្លួន នៅ​ពេល​ចាប់ផ្ដើម​ធ្វើ​រឿង​ដែល​មិន​អាច​ទៅ​រួច នោះ​ពួកគេ​នឹង​អាច​គ្រប់គ្រង​ឧបសគ្គ​ក្នុង​ជីវិត​បាន​ងាយស្រួល” ។

ទោះជាយ៉ាងនេះក្ដី លោក Tony Robbins ក្លាយជាសេដ្ឋី​មិនមែន​ដោយសារ​តែ​វគ្គ​បណ្ដុះបណ្ដាល​មនុស្ស​ឲ្យ​ជោគជ័យ​ដោយ​ការ​ដើរ​លើ​អណ្ដាត​ភ្លើង​តែ​មួយ​មុខ​នោះ​ទេ។ លោក​បាន​រក​ស៊ី​ក្នុងវិស័យជាច្រើន​ដូចជា ផ្ដល់​ដំបូន្មាន​និង​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​ជំនួញ​ផ្សេងៗ ចំណូល​ពីការលក់សៀវភៅល្បីៗជាច្រើនក្បាល និង​តាម​រយៈការ​បង្កើត​វីឌីអូ​បណ្ដុះបណ្ដាល​អាជីព និងកម្មវិធី​សិក្ខាសិលា​ដោយខ្លួនឯង។ បន្ថែមពីលើនេះ លោកបានបង្កើត​ក្រុមហ៊ុនមួយ​ដាក់ឈ្មោះ​ថា The Anthony Robbins Company ។ ក្រុមហ៊ុន​នេះ​រកស៊ី​ចម្រុះ​ទាំង​ក្នុង​វិស័យ​អប់រំ បដិសណ្ឋារកិច្ច ផលិតកម្ម និង​វិស័យ​ជំនួញ​បែប​សេវាកម្ម ដែល​ត្រូវ​បាន​គេ​ដឹង​ថា​អាច​រក​ចំណូល​បាន​ជិត ៦ ប៊ីលាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ឯណោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wikipedia

ចុចអាន៖កំពូល​កីឡាករ​បាល់ទាត់​ដែល​ទម្លាប់​យក​ដំណើរ​កម្សាន្ត​លំហែ​មុន​ការ​ប្រកួត​មក​ដល់

ចុចអាន៖ចង់​ក្លាយ​ជា​សេដ្ឋី​ត្រឹម​វ័យ ៤០ ឆ្នាំ អាន​យុទ្ធសាស្ត្រ​ដែល​អាច​ទៅ​រួច​ទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម