ព័ត៌មានជាតិ
យុទ្ធនាការគាំទ្រអប់រំឌីជីថលដំណាក់កាលទី២ នឹងចាប់ផ្តើមតាមគ្រឹះស្ថានសិក្សានៅភ្នំពេញ
ក្រសូងអប់រំយុវជននិងកីឡា បើកយុទ្ធនាការគាំទ្រការអប់រំឌីជីថលដំណាក់កាលទី ២ សម្រាប់សិស្សនៅគ្រឹះស្ថានមធ្យមសិក្សានៅរាជធានីភ្នំពេញចាប់ពីខែកម្ភៈឆ្នាំ២០២៤នេះតទៅ ដើម្បីលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
កញ្ញា ហេង លីហ័រ មន្ត្រីក្រុមការងាររបស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅថ្ងៃទី ២កម្ភៈនេះថា យុទ្ធនាការដំណាក់កាលទី២នេះ ជាការបន្តសកម្មភាពពីយុទ្ធនាការដំណាក់កាលទី១ ដោយផ្តោតវិសាលភាពលើ សិស្សានុសិស្សពីកម្រិតមធ្យមសិក្សាបឋមភូមិដល់ទុតិយភូមិ គ្រូក្រុមបច្ចេកទេសនិងមុខវិជ្ជា និងការរៀបចំ ក្លឹបសិក្សានៅតាមសាលារៀន។
គោលបំណងចម្បងនៃយុទ្ធនាការនេះ គឺការជំរុញបរិវត្តកម្មឌីជីថល នៅក្នុងអេកូស៊ីស្តែមនៃការអប់រំ ដើម្បីធានាឱ្យសិស្សានុសិស្សទទួលបានប្រកបដោយសមធម៌ គុណភាព បរិយាប័ន្ន និងគ្រប់ពេលវេលានិងគ្រប់ទីកន្លែង នូវវេទិកាឌីជីថល តំណភ្ជាប់ សម្ភារៈបច្ចេកវិទ្យា និងធនធានសិក្សាដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការលើកកម្ពស់លទ្ធផលនៃការសិក្សា។
ពង្រីកឱកាសនៃការលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស តាមរយៈការផ្តល់ធនធាន ឌីជីថលសម្រាប់ការសិក្សាតាមបែបស៊ីជម្រៅ ដែលសិស្សអាចរៀនដោយឯករាជ្យ ជាលក្ខណៈ បុគ្គល មានភាពសហការ និងទៅតាមល្បឿនសិក្សារបស់បុគ្គល។ជំរុញការអនុវត្តវិធីសាស្ត្រថ្នាក់រៀនត្រឡប់ និងការកែលម្អម៉ោងសិក្សាក្នុងថ្នាក់ នៅផ្ទះ និង ជាលក្ខណៈសហការ ដែលធ្វើឱ្យគ្រូមានពេលវេលាគ្រប់គ្រាន់សម្រាប់ការបង្រៀនប្រកបដោយប្រសិទ្ធិភាព។
បើតាមកញ្ញា ហេង លីហ័រ នៅជំហានទី១ យុទ្ធនាការនេះនឹងអនុវត្តនៅគ្រឹះស្ថានមធ្យមសិក្សាទុតិយភូមិចំនួន ១៥ ដែលមាន សិស្សានុសិស្សពីថ្នាក់ទី ៧ដល់ទី៩ ចំនួន ២៣ ២៨៦ នាក់ ក្នុងថ្នាក់រៀនចំនួន ៤៥៣ គ្រូកម្រិតមធ្យមសិក្សាបឋមភូមិ ចំនួន ១០៩៣ នាក់ និងសិស្សានុសិស្សថ្នាក់ទី ១០ ដល់ ១២ ចំនួន ២២ ៣៩៦នាក់ ក្នុងថ្នាក់រៀនចំនួន ៤៥០ គ្រូ កម្រិតមធ្យមសិក្សាទុតិយភូមិចំនួន ១២៥៦ នាក់។ ជំហានទី២នឹងត្រូវអនុវត្តជាបន្តលើគ្រឹះស្ថានមធ្យមសិក្សាចំនួន១៥ ទៀត ដែលភាគច្រើនមានសិស្សានុសិស្សតិច ហើយនៅតំបន់ជុំវិញរាជធានីភ្នំពេញ និងជំហានទី ៣ នឹងត្រូវអនុវត្តលើគ្រឹះស្ថានមធ្យមសិក្សាដែលនៅសេសសល់ និងអាចពិនិត្យលទ្ធភាពអនុវត្តនៅគ្រឹះស្ថានមធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ) មួយចំនួនទៀតតាមការចាំបាច់។
កញ្ញាបានបន្ថែមថា យុទ្ធនានេះក្រុមការងារនឹងចុះបង្រៀនឱ្យសិស្សគ្រូបង្រៀនចេះពីរបៀបប្រើប្រាស់ឌីជីថលនិងបង្រៀនគ្រូបង្រៀនពីការសិក្សាបែបស្ថាបនានិយម ដើម្បីអប់រំឱ្យសិស្សទទួលបានពុទ្ធិ ដែលបង្កើតចេញពីការត្រិះរិះពិចារណា វិភាគ ច្នៃប្រឌិត ដោះស្រាយបញ្ហា សម្រេចចិត្តដោយភាពឆ្លាតវៃ និងផ្តួចផ្តើមធ្វើអ្វីថ្មីៗ ។
យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សា នុសិស្ស នៅគ្រឹះស្ថានមធ្យម សិក្សានៅរាជធានីភ្នំពេញ ដំណាក់កាលទី១ មានកម្រិតមធ្យមសិក្សាទុតិយភូមិ ដោយផ្តោតគោលដៅ សិស្សថ្នាក់ទី១០ដល់ទី១២ចំនួន ៣៨ សាលា៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»